គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 106:12-23 Khmer Standard Version (KHSV)

12. ពួក​បុព្វបុរស​ក៏​នាំ​គ្នា​ជឿ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​នាំ​គ្នា​ច្រៀង​សរសើរ​តម្កើង​ព្រះ‌អង្គ​។

13. ប៉ុន្តែ ក្រោយ​មក ពួក​គេ​ឆាប់​ភ្លេច​ពី​កិច្ចការដែល​ព្រះ‌អង្គ​បាន​ធ្វើពួក​គេ​ពុំ​បាន​រង់‌ចាំ​ឲ្យ​ព្រះ‌អង្គសម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អង្គ​ឡើយ។

14. នៅ​វាល​រហោ‌ស្ថាន​ពួក​គេ​មាន​ចិត្ត​លោភ‌លន់ហើយ​នាំ​គ្នា​ល្បង‌ល​ព្រះ‌អង្គនៅ​វាល​ដ៏​ហួត‌ហែង​នោះ។

15. ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ​គេ​នូវ​អាហារដែល​គេ​ទាម‌ទារគឺ​ព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​បាន​ឆ្អែតរហូត​ដល់​ធុញ‌ទ្រាន់។

16. នៅ​ក្នុង​ជំរំ ពួក​គេ​នាំ​គ្នា​ច្រណែន​នឹង​លោក​ម៉ូសេហើយ​ច្រណែន​នឹង​លោក​អើរ៉ុនដែល​ជា​អ្នក​បម្រើ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អម្ចាស់

17. ពេល​នោះ ដី​ក៏​ប្រេះ​លេប​លោក​ដាថានព្រម​ទាំង​ស្រូប​បក្ស​ពួករបស់​លោក​អប៊ី‌រ៉ាម​ទៀត​ផង។

18. មាន​ភ្លើង​មក​ឆេះ​បក្ស​ពួក​របស់​គេហើយ​អណ្ដាត​ភ្លើង​ឆាប‌ឆេះ​មនុស្សអាក្រក់​ទាំង​នោះ​អស់​គ្មាន​សល់។

19. ក្រោយ​មក ពួក​គេ​ឆ្លាក់​រូប​កូន​គោ​មួយនៅ​ភ្នំ​ហោរែបហើយ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​រូបដែល​ធ្វើ​ពី​លង្ហិន​នោះ។

20. ពួក​គេ​បែរ​ជា​យក​រូប​សត្វ​ដែល​ស៊ី​ស្មៅមក​ថ្វាយ‌បង្គំ​ជំនួស​ព្រះ‌ជាម្ចាស់ប្រកប​ដោយ​សិរី‌រុងរឿង​វិញ។

21. ពួក​គេ​ភ្លេច​ថា​ព្រះ‌ជាម្ចាស់​បាន​សង្គ្រោះ​ពួក​គេដោយ​ស្នា‌ព្រះ‌ហស្ដ​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្រុក​អេស៊ីប

22. គឺ​ការ​អស្ចារ្យ​ផ្សេងៗ​នៅ​ស្រុករបស់​កូន​ចៅ​លោក​ហាំនិង​ដោយ​ស្នា​ព្រះ‌ហស្ដ​ដ៏​គួរ​ឲ្យស្ញែង​ខ្លាច​នៅ​សមុទ្រ​កក់។

23. ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថានឹង​កម្ទេច​ប្រជា‌រាស្ត្រ​នេះប៉ុន្តែ លោក​ម៉ូសេ​ដែល​ព្រះ‌អង្គ​ជ្រើស​រើសបាន​ឃាត់​ព្រះ‌អង្គ​មិន​ឲ្យ​លុប​បំបាត់​ពួក​គេតាម​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គ​ឡើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 106