គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 106:1-5 Khmer Standard Version (KHSV)

1. ហាលេ‌លូយ៉ា!ចូរ​លើក​តម្កើង​ព្រះ‌អម្ចាស់ដ្បិត​ព្រះ‌អង្គ​សប្បុរសព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គនៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!

2. តើ​នរណា​អាច​រៀប​រាប់​អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​បាន?តើ​នរណា​អាច​ថ្លែង​ពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ​បាន?

3. អ្នក​ណា​ប្រព្រឹត្ត​ដោយ​យុត្តិធម៌ហើយ​ប្រតិបត្តិ​តាម​សេចក្ដី​សុចរិត​គ្រប់​ពេល​វេលាអ្នក​នោះ​មាន​សុភមង្គល​ហើយ។

4. ឱ​ព្រះ‌អម្ចាស់​អើយ ពេល​ណា​ព្រះ‌អង្គគាប់​ព្រះ‌ហឫទ័យ​នឹង​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គសូម​នឹក​ដល់​ទូលបង្គំ​ផង!ពេល​ណា​ព្រះ‌អង្គ​សង្គ្រោះ​ពួក​គេសូម​ជួយ​ទូលបង្គំ

5. ដើម្បី​ឲ្យ​ទូលបង្គំ​ឃើញ​សុភមង្គលរបស់​ប្រជា‌ជន​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើសឲ្យ​ទូលបង្គំ​មាន​អំណរ​រួម​ជា​មួយប្រជា‌ជាតិ​របស់​ព្រះ‌អង្គហើយ​ឲ្យ​ទូលបង្គំ​បាន​ខ្ពស់​មុខរួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 106