គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 105:6-20 Khmer Standard Version (KHSV)

6. អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គអ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុបដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​អើយ

7. មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើងព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

8. ព្រះ‌អង្គ​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ​ជា‌និច្ចគឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេររហូត​ដល់​មួយ​ពាន់​តំណ

9. ព្រះ‌អង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រីដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​លោក​អ៊ីសាក

10. ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះជា​មួយ​លោក​យ៉ាកុបទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ចជា​មួយ​លោក​អ៊ីស្រា‌អែល។

11. គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នកទុក​ជា​ចំណែក​មត៌ក»។

12. នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែលជា​ក្រុម​មួយ​ដ៏​តូចដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

13. គេ​ធ្វើ​ដំណើរ​ពី​ស្រុក​មួយ​ទៅ​ស្រុក​មួយពី​នគរ​មួយ​ទៅ​នគរ​មួយ​ទៀត។

14. ប៉ុន្តែ ព្រះ‌អង្គ​មិន​អនុញ្ញាត​ឲ្យ​នរណា​ម្នាក់សង្កត់‌សង្កិន​គេ​ទេដើម្បី​ការ‌ពារ​ពួក​គេព្រះ‌អង្គ​បាន​បន្ទោស​ស្ដេច​នានា​ថា:

15. «កុំ​ប៉ះ‌ពាល់​អស់​អ្នកដែល​យើង​បាន​ចាក់​ប្រេង​អភិសេក​នេះ​ឡើយកុំ​ធ្វើ​បាប​ព្យាការី​របស់​យើង​ឲ្យ​សោះ!»។

16. ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទុរ្ភិក្ស​កើត​មាននៅ​ក្នុង​ស្រុក​នោះព្រះ‌អង្គ​ធ្វើ​ឲ្យ​ពួក​គេ​ខ្វះ​ម្ហូប​អាហារ

17. ព្រះ‌អង្គ​ចាត់​បុរស​ម្នាក់​ឲ្យ​ទៅ​មុនគឺ​លោក​យ៉ូសែប​ដែល​គេ​បាន​លក់​ជា​ទាសករ។

18. គេ​ដាក់​ខ្នោះ​ជើង​លោកហើយ​ដាក់​ច្រវាក់​ក​លោក

19. រហូត​ដល់​មាន​ហេតុ‌ការណ៍​កើត​ឡើងស្រប​តាម​ពាក្យ​ដែល​លោក​បាន​ថ្លែង​ទុកគឺ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​បាន​ធ្វើជា​ភស្ដុតាង​បញ្ជាក់​ថា​លោក​ជា​មនុស្ស​ស្លូត​ត្រង់។

20. ស្ដេច​ស្រុក​អេស៊ីបដែល​ជា​ម្ចាស់​លើ​ប្រជា‌រាស្ត្រ​នានាបាន​ចេញ​បញ្ជា​ឲ្យ​គេ​ស្រាយ​ចំណងដោះ​លែង​លោក។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 105