គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 105:1-12 Khmer Standard Version (KHSV)

1. ចូរ​នាំ​គ្នា​លើក​តម្កើង​ព្រះ‌អម្ចាស់ចូរ​ប្រកាស​ព្រះ‌នាម​ព្រះ‌អង្គ!ចូរ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គប្រាប់​ប្រជា‌ជាតិ​នានា!

2. ចូរ​ច្រៀង​តម្កើង​ព្រះ‌អង្គចូរ​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ‌អង្គ!ចូរ​រៀប​រាប់​អំពី​ការ​អស្ចារ្យ​ទាំង​ប៉ុន្មានដែល​ព្រះ‌អង្គ​បាន​ធ្វើ!

3. ចូរ​ខ្ពស់​មុខ​ឡើងព្រោះ​អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​របស់​ព្រះ​ដ៏‌វិសុទ្ធ!អស់​អ្នក​ស្វែង​រក​ព្រះ‌អម្ចាស់​អើយចូរ​សប្បាយ​ចិត្ត​ចុះ!

4. ចូរ​ស្វែង​រក​ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ចេស្ដាចូរ​ស្វែង​រក​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ​ឥត​ឈប់‌ឈរ​ឡើយ!

5. ចូរ​នឹក​ដល់​ការ​អស្ចារ្យ​ផ្សេងៗ​ដែល​ព្រះ‌អង្គ​បាន​ធ្វើចូរ​នឹក​ដល់​ឫទ្ធិ‌បាដិហារិយ៍ និងការ​ជំនុំ‌ជម្រះ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​សម្រេច។

6. អ្នក​រាល់​គ្នា​ជា​ពូជ‌ពង្ស​របស់​លោក​អប្រាហាំដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គអ្នក​រាល់​គ្នា​ជា​កូន​ចៅ​របស់​លោក​យ៉ាកុបដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស​អើយ

7. មាន​តែ​ព្រះ‌អម្ចាស់​ទេ​ដែល​ជា​ព្រះ​របស់​យើងព្រះ‌អង្គ​គ្រប់‌គ្រង​លើ​ផែនដី​ទាំង​មូល។

8. ព្រះ‌អង្គ​តែងតែ​នឹក​ដល់​សម្ពន្ធ‌មេត្រីរបស់​ព្រះ‌អង្គ​ជា‌និច្ចគឺ​ជា​ព្រះ‌បន្ទូល​ដែល​នៅ​ស្ថិត‌ស្ថេររហូត​ដល់​មួយ​ពាន់​តំណ

9. ព្រះ‌អង្គ​នឹក​ដល់​សម្ពន្ធ‌មេត្រីដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​លោក​អប្រាហាំព្រម​ទាំង​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​បាន​សន្យាជា​មួយ​លោក​អ៊ីសាក

10. ព្រះ‌អង្គ​បាន​បញ្ជាក់​សម្ពន្ធ‌មេត្រី​នេះជា​មួយ​លោក​យ៉ាកុបទុក​ជា​សម្ពន្ធ‌មេត្រី​អស់‌កល្ប​ជា‌និច្ចជា​មួយ​លោក​អ៊ីស្រា‌អែល។

11. គឺ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:«យើង​នឹង​ប្រគល់​ស្រុក​កាណាន​ឲ្យ​អ្នកទុក​ជា​ចំណែក​មត៌ក»។

12. នៅ​គ្រា​នោះ ប្រជា‌ជន​អ៊ីស្រា‌អែលជា​ក្រុម​មួយ​ដ៏​តូចដែល​ចូល​មក​រស់​នៅ​លើ​ទឹក​ដី​ស្រុក​កាណាន។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 105