គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 104:9-21 Khmer Standard Version (KHSV)

9. ព្រះ‌អង្គ​បាន​កម្រិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះដើម្បី​កុំ​ឲ្យ​វា​លិច​ផែនដី​បាន​ទៀត។

10. ព្រះ‌អង្គ​បាន​ដឹក​នាំ​ប្រភព​ទឹកឲ្យ​ហូរ​ទៅ​ក្នុង​ជ្រោះគឺ​ហូរ​តាម​ជ្រលង​ភ្នំ​នានា

11. សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ផឹក​ទឹក​នេះហើយ​សត្វ​លា​ព្រៃ​ក៏​នាំ​គ្នា​មក​ផឹកដើម្បី​បំបាត់​សំរេក​ដែរ។

12. បក្សា‌បក្សី​ធ្វើ​ទ្រនំ​នៅ​ក្បែរ​ទឹក​ជ្រោះ​ទាំង​នោះហើយ​នាំ​គ្នា​ច្រៀង​យ៉ាង​ពីរោះ​នៅ​តាម​មែក​ព្រឹក្សា។

13. ពី​ស្ថាន​ដ៏​ខ្ពស់ ព្រះ‌អង្គ​បាន​ស្រោច​ស្រពភ្នំ​ទាំង‌ឡាយហើយ​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ផែនដីមាន​ទឹក​យ៉ាង​បរិបូណ៌។

14. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ស្មៅ​ដុះ​ឡើង​សម្រាប់​ជា​ចំណី​សត្វព្រះ‌អង្គ​ក៏​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើងសម្រាប់​មនុស្ស​លោកដើម្បី​ឲ្យ​គេ​មាន​អាហារ​បរិភោគ

15. មាន​ស្រា​ទំពាំង‌បាយជូរ​ផឹក​ឲ្យ​សប្បាយ​ចិត្តមាន​ប្រេង​សម្រាប់​លាប​មុខ​ឲ្យ​បាន​ស្រស់​ស្អាតព្រម​ទាំង​ម្ហូប​អាហារ​បរិភោគ​ឲ្យ​មាន​កម្លាំង។

16. សូម្បី​តែ​ដើម​ឈើ​ដែល​ព្រះ‌អម្ចាស់​បាន​ដាំគឺ​ដូច​ជា​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ក៏​មាន​ទឹក​គ្រប់​គ្រាន់​ដែរ។

17. បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុកនៅ​លើ​ដើម​ឈើ​ទាំង​នោះហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំនៅ​លើ​ដើម​ឈើ​ទាល។

18. រីឯ​ភ្នំ​ខ្ពស់ៗ​ជា​ជម្រក​របស់​ពពែ​ភ្នំហើយ​ថ្ម‌ដា​នានា​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ទន្សាយ។

19. ព្រះ‌អង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទដើម្បី​កំណត់​ពេល​វេលាហើយ​ព្រះ‌អាទិត្យ​ក៏​ស្គាល់​ពេលដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។

20. ព្រះ‌អង្គ​នាំ​ភាព​ងងឹត​ចូល​មក រាត្រី​កាល​ក៏​មក​ដល់ពេល​នោះ សត្វ​ព្រៃ​ចាប់​ផ្ដើម​សកម្ម‌ភាព​របស់​វា

21. សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពាវា​ទាម‌ទារ​ចំណី​ពី​ព្រះ‌ជាម្ចាស់។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 104