គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 104:6-12 Khmer Standard Version (KHSV)

6. នៅ​គ្រា​ដើម ព្រះ‌អង្គ​យក​មហា‌សាគរមក​គ្រប​ពី​លើ​ផែនដី​ទាំង​មូលហើយ​សូម្បី​តែ​កំពូល​ភ្នំ ក៏​មាន​ទឹក​គ្រប​ពី​លើ​ដែរ

7. ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ព្រះ‌អង្គ​គំរាមទឹក​ទាំង​នោះ​ក៏​រត់​ចេញនៅ​ពេល​ផ្គរ​របស់​ព្រះ‌អង្គ​លាន់​ឮ​ឡើងវា​នាំ​គ្នា​ភិត‌ភ័យ​រត់​បាត់​អស់​ទៅ។

8. ទឹក​ខ្លះ​ឡើង​ទៅ​លើ​កំពូល​ភ្នំខ្លះ​ទៀត​ហូរ​ចុះ​ទៅ​ជ្រលង​ភ្នំតាម​កន្លែង​ដែល​ព្រះ‌អង្គ​បាន​កំណត់​ទុក។

9. ព្រះ‌អង្គ​បាន​កម្រិត​ព្រំ‌ប្រទល់​ទឹក​ទាំង​នោះដើម្បី​កុំ​ឲ្យ​វា​លិច​ផែនដី​បាន​ទៀត។

10. ព្រះ‌អង្គ​បាន​ដឹក​នាំ​ប្រភព​ទឹកឲ្យ​ហូរ​ទៅ​ក្នុង​ជ្រោះគឺ​ហូរ​តាម​ជ្រលង​ភ្នំ​នានា

11. សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​មក​ផឹក​ទឹក​នេះហើយ​សត្វ​លា​ព្រៃ​ក៏​នាំ​គ្នា​មក​ផឹកដើម្បី​បំបាត់​សំរេក​ដែរ។

12. បក្សា‌បក្សី​ធ្វើ​ទ្រនំ​នៅ​ក្បែរ​ទឹក​ជ្រោះ​ទាំង​នោះហើយ​នាំ​គ្នា​ច្រៀង​យ៉ាង​ពីរោះ​នៅ​តាម​មែក​ព្រឹក្សា។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 104