គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 104:26-35 Khmer Standard Version (KHSV)

26. នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រហើយ​នាគ​ដែល​ព្រះ‌អង្គ​បង្កើតក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។

27. សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។

28. ពេល​ព្រះ‌អង្គ​ប្រទាន​ចំណី​អាហារវា​ក៏​នាំ​គ្នា​ទទួល​យកពេល​ព្រះ‌អង្គ​ផ្គត់‌ផ្គង់​ឲ្យវា​បាន​ឆ្អែត​ស្កប់‌ស្កល់។

29. ប៉ុន្តែ បើ​ព្រះ‌អង្គ​មិន​រវី‌រវល់​ទេ​នោះវា​មុខ​ជា​ភ័យ​ញាប់‌ញ័រហើយ​បើ​ព្រះ‌អង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វាវា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។

30. ពេល​ណា​ព្រះ‌អង្គ​ប្រទាន​ខ្យល់​ដង្ហើមសត្វ​ទាំង​នោះ​នឹង​កកើត​ឡើងហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដីមាន​ជីវិត​ឡើង​វិញ។

31. សូម​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!សូម​ព្រះ‌អម្ចាស់​រីក‌រាយនឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ!

32. ពេល​ព្រះ‌អង្គ​ទត​មក​ផែនដីនោះ​ផែនដី​ក៏​ញាប់‌ញ័រពេល​ព្រះ‌អង្គ​ពាល់​ភ្នំនោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។

33. អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់!ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​របស់​ខ្ញុំក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!

34. សូម​ឲ្យ​ទំនុក​របស់​ខ្ញុំបាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គសូម​ឲ្យ​ខ្ញុំ​បាន​សប្បាយ​ដោយ‌សារ​ព្រះ‌អម្ចាស់។

35. សូម​ឲ្យ​មនុស្ស​បាប​វិនាស​សូន្យ​ពី​ផែនដីសូម​កុំ​ឲ្យ​មាន​មនុស្ស​អាក្រក់​ទៀត​ឡើយខ្ញុំ​សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!។ហាលេ‌លូយ៉ា!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 104