គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 104:16-33 Khmer Standard Version (KHSV)

16. សូម្បី​តែ​ដើម​ឈើ​ដែល​ព្រះ‌អម្ចាស់​បាន​ដាំគឺ​ដូច​ជា​ដើម​តាត្រៅ​នៅ​ស្រុក​លីបង់ក៏​មាន​ទឹក​គ្រប់​គ្រាន់​ដែរ។

17. បក្សា‌បក្សី​នាំ​គ្នា​ធ្វើ​សំបុកនៅ​លើ​ដើម​ឈើ​ទាំង​នោះហើយ​សត្វ​កុក​នាំ​គ្នា​ធ្វើ​ទ្រនំនៅ​លើ​ដើម​ឈើ​ទាល។

18. រីឯ​ភ្នំ​ខ្ពស់ៗ​ជា​ជម្រក​របស់​ពពែ​ភ្នំហើយ​ថ្ម‌ដា​នានា​ជា​ទី​ស្នាក់​អាស្រ័យ​របស់​ទន្សាយ។

19. ព្រះ‌អង្គ​បាន​បង្កើត​ព្រះ‌ច័ន្ទដើម្បី​កំណត់​ពេល​វេលាហើយ​ព្រះ‌អាទិត្យ​ក៏​ស្គាល់​ពេលដែល​ត្រូវ​លិច​ទៅ​វិញ​ដែរ។

20. ព្រះ‌អង្គ​នាំ​ភាព​ងងឹត​ចូល​មក រាត្រី​កាល​ក៏​មក​ដល់ពេល​នោះ សត្វ​ព្រៃ​ចាប់​ផ្ដើម​សកម្ម‌ភាព​របស់​វា

21. សត្វ​សិង្ហ​ស្ទាវ​គ្រហឹម​រក​រំពាវា​ទាម‌ទារ​ចំណី​ពី​ព្រះ‌ជាម្ចាស់។

22. ពេល​ព្រះ‌អាទិត្យ​រះ​ឡើង វា​នាំ​គ្នា​ដក​ខ្លួន​ថយទៅ​ដេក​ក្នុង​រូង​របស់​វា​វិញ។

23. ពេល​នោះ មនុស្ស‌ម្នា​ចាក​ចេញ​ពី​ផ្ទះដើម្បី​បំពេញ​ការ‌ងារ​រៀងៗ​ខ្លួនគេ​ធ្វើ​ការ​រហូត​ដល់​ល្ងាច។

24. ឱ​ព្រះ‌អម្ចាស់​អើយស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​មាន​ច្រើន​ឥត​គណនាព្រះ‌អង្គ​ធ្វើ​ការ​ទាំង​អស់​នោះប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណផែនដី​មាន​ពោរ‌ពេញ​ទៅ​ដោយ​អ្វីៗសព្វ​សារ‌ពើ​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក។

25. មើល៍‌ហ្ន៎! សមុទ្រ​ធំ‌ធេង​ដាច់​កន្ទុយ​ភ្នែកនៅ​ក្នុង​នោះ​មាន​មច្ឆា‌ជាតិ​គ្រប់​យ៉ាង ទាំង​ធំទាំង​តូច គ្មាន​នរណា​អាច​រាប់​អស់​ឡើយ។

26. នាវា​ទាំង‌ឡាយ​ធ្វើ​ដំណើរ​នៅ​លើ​សមុទ្រហើយ​នាគ​ដែល​ព្រះ‌អង្គ​បង្កើតក៏​លេង​នៅ​ក្នុង​សមុទ្រ​នោះ​ដែរ។

27. សត្វ​ទាំង​ប៉ុន្មាន​នាំ​គ្នា​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គដើម្បី​ទទួល​ចំណី​អាហារ​តាម​ពេល​កំណត់។

28. ពេល​ព្រះ‌អង្គ​ប្រទាន​ចំណី​អាហារវា​ក៏​នាំ​គ្នា​ទទួល​យកពេល​ព្រះ‌អង្គ​ផ្គត់‌ផ្គង់​ឲ្យវា​បាន​ឆ្អែត​ស្កប់‌ស្កល់។

29. ប៉ុន្តែ បើ​ព្រះ‌អង្គ​មិន​រវី‌រវល់​ទេ​នោះវា​មុខ​ជា​ភ័យ​ញាប់‌ញ័រហើយ​បើ​ព្រះ‌អង្គ​ដក​ខ្យល់​ដង្ហើម​ចេញ​ពី​វាវា​នឹង​ផុត​ដង្ហើម វិល​ត្រឡប់​ទៅ​ជា​ធូលី​ដី។

30. ពេល​ណា​ព្រះ‌អង្គ​ប្រទាន​ខ្យល់​ដង្ហើមសត្វ​ទាំង​នោះ​នឹង​កកើត​ឡើងហើយ​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដីមាន​ជីវិត​ឡើង​វិញ។

31. សូម​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ!សូម​ព្រះ‌អម្ចាស់​រីក‌រាយនឹង​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ!

32. ពេល​ព្រះ‌អង្គ​ទត​មក​ផែនដីនោះ​ផែនដី​ក៏​ញាប់‌ញ័រពេល​ព្រះ‌អង្គ​ពាល់​ភ្នំនោះ​ក៏​មាន​ផ្សែង​ហុយ​ឡើង។

33. អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់!ខ្ញុំ​នឹង​ស្មូត្រ​ទំនុក‌តម្កើង​ថ្វាយ​ព្រះ​របស់​ខ្ញុំក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 104