គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 103:8-21 Khmer Standard Version (KHSV)

8. ព្រះ‌អម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យអាណិត‌អាសូរ ព្រះ‌អង្គ​តែងតែ​ប្រណី‌សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ហើយ​ពោរ‌ពេញ​ទៅ​ដោយ​ព្រះ‌ហឫទ័យមេត្តា‌ករុណា។

9. ព្រះ‌អង្គ​មិន​បន្ទោស​ជា‌និច្ច​ជា​កាល​ទេហើយ​ព្រះ‌អង្គ​ក៏​មិន​ព្រះ‌ពិរោធ​រហូត​ដែរ។

10. ព្រះ‌អង្គ​មិន​ដាក់​ទោស​យើងឲ្យ​សម​នឹង​អំពើ​បាបដែល​យើង​ប្រព្រឹត្ត​នោះ​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​ឲ្យ​យើង​ទទួល​ទោសសម​នឹង​កំហុស​របស់​យើង​នោះ​ដែរ។

11. ផ្ទៃ​មេឃ​ខ្ពស់​ពី​ផែនដី​យ៉ាង​ណាព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អង្គចំពោះ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គក៏​ខ្ពស់​យ៉ាង​នោះ​ដែរ។

12. ទិស​ខាង​កើត​នៅ​ឆ្ងាយ​ពី​ទិស​ខាង​លិច​យ៉ាង​ណាព្រះ‌អង្គ​ក៏​ដក​កំហុស​របស់​យើងចេញ​ឆ្ងាយ​ពី​យើង​យ៉ាង​នោះ​ដែរ។

13. ឪពុក​អាណិត‌អាសូរ​កូន​របស់​ខ្លួន​យ៉ាង​ណា ព្រះ‌អម្ចាស់​ក៏​អាណិត‌អាសូរ​អស់​អ្នកដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​យ៉ាង​នោះ​ដែរ

14. ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា​យើង​មាន​ដើម​កំណើត​ពី​អ្វីគឺ​ព្រះ‌អង្គ​ឥត​ភ្លេច​ទេ​ថាមនុស្ស​យើង​មាន​កំណើត​មក​ពី​ធូលី​ដី។

15. ជីវិត​មនុស្ស​យើង​ប្រៀប​បាន​នឹង​ស្មៅឬ​ដូច​ជា​ផ្កា​ដែល​រីក​ឡើង​នៅ​ទី​វាល

16. ពេល​ណា​មាន​ខ្យល់​បក់​មកវា​ក៏​រុះ‌រោយ​បាត់​អស់​ទៅឥត​មាន​ទុក​ស្នាម​អ្វី​សោះ​ឡើយ។

17. តែ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​របស់​ព្រះ‌អម្ចាស់ស្ថិត​នៅ​អស់‌កល្ប​ជា‌និច្ចជា​មួយ​អស់​អ្នក​ដែល​គោរព​កោត​ខ្លាច​ព្រះ‌អង្គព្រះ‌អង្គ​ក៏​នឹង​សម្តែង​ព្រះ‌ហឫទ័យ​ស្មោះ‌ស្ម័គ្រចំពោះ​កូន​ចៅ​របស់​គេ​នៅ​ជំនាន់​ក្រោយ​ដែរ

18. ប្រសិន​បើ​គេ​កាន់​តាម​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជារបស់​ព្រះ‌អង្គ​ឥត​ភ្លេច​សោះ​ឡើយ។

19. ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថាន​បរម‌សុខព្រះ‌អង្គ​គ្រង​រាជ្យ​លើ​អ្វីៗ​ទាំង​អស់។

20. ទេវតា​ដ៏​ខ្លាំង​ពូកែ​របស់​ព្រះ‌អម្ចាស់​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!អស់​លោក​តែងតែ​អនុវត្ត​តាមព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​ស្ដាប់​តាម​ព្រះ‌បញ្ជា​របស់​ព្រះ‌អង្គ​ជា‌និច្ច។

21. អស់​លោក​ដែល​ជា​កង‌ពល​របស់​ព្រះ‌អម្ចាស់​អើយចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អង្គ!អស់​លោក​តែងតែ​បម្រើ​ព្រះ‌អង្គស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ​ជា‌និច្ច!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 103