គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 102:5-17 Khmer Standard Version (KHSV)

5. ទូលបង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជា‌និច្ចទូលបង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង

6. ទូលបង្គំ​ប្រៀប​ដូច​ជា​សត្វ​ក្អែកនៅ​វាល​រហោ‌ស្ថានឬ​ដូច​សត្វ​ទីទុយ​នៅ​ទី​ស្មសាន។

7. ទូលបង្គំ​នៅ​ទន្ទឹង​រង់‌ចាំ​ប្រៀប​ដូច​ជាសត្វ​ស្លាប​ឯកោ​ទំ​នៅ​លើ​ដំបូល​ផ្ទះ។

8. រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូលបង្គំនាំ​គ្នា​ប្រមាថ​មាក់​ងាយ​ទូលបង្គំពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំហើយ​យក​ឈ្មោះ​ទូលបង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។

9. ទូលបង្គំ​បរិភោគ​ទាំង​ទុក្ខ​សោកទូលបង្គំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក

10. ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធនឹង​ទូលបង្គំ​យ៉ាង​ខ្លាំងព្រះ‌អង្គ​លើក​ទូលបង្គំ​បោះ​ទៅ​ឆ្ងាយ។

11. អាយុ​ជីវិត​ទូលបង្គំ​ប្រៀប​ដូច​ជា​ស្រមោលនៅ​ពេល​ល្ងាចនិង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។

12. រីឯ​ព្រះ‌អង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជា‌និច្ចគេ​នឹង​រំឭក​ពី​ព្រះ‌អង្គ​អស់‌កល្បជា​អង្វែង​ត​រៀង​ទៅ។

13. ដោយ​ព្រះ‌អង្គ​អាណិត​មេត្តា​ក្រុង​ស៊ីយ៉ូនព្រះ‌អង្គ​មុខ​ជា​ក្រោក​ឡើងព្រោះ​ដល់​ពេល​កំណត់​ដែល​ព្រះ‌អង្គត្រូវ​ប្រណី‌សន្ដោស​ក្រុង​នេះ​ហើយ។

14. យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គយើង​ខ្ញុំ​ស្រឡាញ់​ថ្ម​របស់​ក្រុង​នេះ​ណាស់សូម្បី​តែ​សំណល់​បាក់​បែក​របស់​ក្រុង​នេះក៏​យើង​ខ្ញុំ​ជាប់​ចិត្ត​ដែរ។

15. សូម​ឲ្យ​ប្រជា‌ជាតិ​នានា​កោត​ខ្លាចព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ហើយ​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដីកោត​ខ្លាច​សិរី‌រុងរឿង​របស់​ព្រះ‌អង្គ!

16. ពេល​ព្រះ‌អម្ចាស់​សង់​ក្រុង​ស៊ីយ៉ូន​ឡើង​វិញព្រះ‌អង្គ​នឹង​សម្តែង​សិរី‌រុងរឿង​ឲ្យ​គេ​ឃើញ។

17. ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​មនុស្ស​ទុគ៌តព្រះ‌អង្គ​លែង​ព្រងើយ​កន្តើយនឹង​ពាក្យ​ទូល‌អង្វរ​របស់​គេ​ទៀត​ហើយ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 102