គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 102:17-28 Khmer Standard Version (KHSV)

17. ព្រះ‌អង្គ​បែរ​ព្រះ‌ភ័ក្ត្រ​ទត​ទៅ​មនុស្ស​ទុគ៌តព្រះ‌អង្គ​លែង​ព្រងើយ​កន្តើយនឹង​ពាក្យ​ទូល‌អង្វរ​របស់​គេ​ទៀត​ហើយ។

18. ចូរ​សរសេរ​សេចក្ដី​ទាំង​នេះ​ទុកឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​បាន​ដឹងដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​ដែល​នឹង​កកើត​ឡើង​វិញនាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!

19. ដ្បិត​ព្រះ‌អង្គ​ទត​មើល​ពី​ទី‌សក្ការៈ​របស់​ព្រះ‌អង្គ​មក ព្រះ‌អម្ចាស់​ទត​ពី​ស្ថាន​បរម‌សុខ​មើល​មក​ផែនដី

20. ដើម្បី​ស្ដាប់​សម្រែក​ថ្ងូរ​របស់​អ្នក​ដែល​ជាប់​ឃុំ‌ឃាំងនិង​ដើម្បី​រំដោះ​អស់​អ្នកដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត។

21. ពេល​នោះ គេ​នឹង​ប្រកាស​អំពី​ព្រះ‌កិត្តិនាមរបស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​ស៊ីយ៉ូនគេ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ​នៅ​ក្រុង​យេរូ‌សាឡឹម

22. គឺ​នៅ​ពេល​ដែល​ប្រជា‌ជាតិ​នានា​មក​ជួប‌ជុំ​គ្នាហើយ​ប្រជា‌ជន​ពី​នគរ​ទាំង‌ឡាយនាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។

23. ពេល​ខ្ញុំ​នៅ​ពេញ​កម្លាំង​នៅ​ឡើយព្រះ‌អង្គ​ធ្វើ​ឲ្យ​ខ្ញុំ​ទន់​ជង្គង់ព្រះ‌អង្គ​បង្រួញ​អាយុ​ជីវិត​របស់​ខ្ញុំ។

24. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​អង្វរ​ព្រះ‌អង្គ​ថា«ឱ​ព្រះ​នៃ​ទូលបង្គំ​អើយព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយសូម​កុំ​ដក​ជីវិត​ទូលបង្គំ​ក្នុង​ពេល​ដែលទូលបង្គំ​មិន​ទាន់​ចាស់​នៅ​ឡើយ!»។

25. ព្រះ‌អង្គ​បាន​បង្កើត​ផែនដីតាំង​ពី​យូរ‌លង់​ណាស់​មក​ហើយហើយ​ផ្ទៃ​មេឃ​ក៏​ជា​ស្នា​ព្រះ‌ហស្ដរបស់​ព្រះ‌អង្គ​ដែរ។

26. ផ្ទៃ​មេឃ និង​ផែនដី នឹង​វិនាស​សូន្យ​ទៅរីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅផ្ទៃ​មេឃ និង​ផែនដី នឹង​រិច‌រឹល​ទៅដូច​សំលៀក‌បំពាក់ព្រះ‌អង្គ​នឹង​ផ្លាស់​វា​ដូច​ផ្លាស់​សំលៀក‌បំពាក់ហើយ​វា​នឹង​បាត់​សូន្យ​ទៅ។

27. ចំពោះ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​នៅ​តែ​ដដែលព្រះ‌ជន្មាយុ​របស់​ព្រះ‌អង្គ​គ្មាន​ទី​បញ្ចប់​ទេ។

28. កូន​ចៅ​យើង​ខ្ញុំ​ដែល​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គនឹង​រស់​នៅ​ដោយ​សុខ‌សាន្តហើយ​ព្រះ‌អង្គ​នឹង​ថែ‌រក្សា​កូន​ចៅ​របស់​គេរហូត​ត​ទៅ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 102