គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 102:1-11 Khmer Standard Version (KHSV)

1. ឱ​ព្រះ‌អម្ចាស់​អើយសូម​ព្រះ‌សណ្ដាប់​ពាក្យទូល‌អង្វរ​របស់​ទូលបង្គំសូម​មេត្តា​ទទួល​ពាក្យ​ដែល​ទូលបង្គំស្រែក​អង្វរ​នេះ​ផង!

2. នៅ​ពេល​ទូលបង្គំ​មាន​អាសន្នសូម​កុំ​លាក់​ព្រះ‌ភ័ក្ត្រ​ឡើយ!នៅ​ថ្ងៃ​ទូលបង្គំ​ស្រែក​អង្វរ​ព្រះ‌អង្គសូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ទូលបង្គំ​ផង!សូម​ឆ្លើយ​តប​មក​ទូលបង្គំ​ជា​ប្រញាប់!

3. ដ្បិត​ជីវិត​ទូលបង្គំ​នឹង​ត្រូវ​រសាត់​បាត់​ទៅដូច​ជា​ផ្សែងហើយ​ខ្លួន​ប្រាណ​ទូលបង្គំ​ក្ដៅ​ដូច​រងើក​ភ្លើង។

4. ទូលបង្គំ​អស់​ទឹក​ចិត្ត ប្រៀប​ដូច​ជា​ស្មៅ​ក្រៀម​ស្ងួតសូម្បី​តែ​អាហារ​ក៏​ទូលបង្គំ​លែង​នឹក‌នា​ទៀត​ដែរ។

5. ទូលបង្គំ​ចេះ​តែ​ស្រែក​ថ្ងូរ​ជា‌និច្ចទូលបង្គំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង

6. ទូលបង្គំ​ប្រៀប​ដូច​ជា​សត្វ​ក្អែកនៅ​វាល​រហោ‌ស្ថានឬ​ដូច​សត្វ​ទីទុយ​នៅ​ទី​ស្មសាន។

7. ទូលបង្គំ​នៅ​ទន្ទឹង​រង់‌ចាំ​ប្រៀប​ដូច​ជាសត្វ​ស្លាប​ឯកោ​ទំ​នៅ​លើ​ដំបូល​ផ្ទះ។

8. រៀង​រាល់​ថ្ងៃ ខ្មាំង​សត្រូវ​របស់​ទូលបង្គំនាំ​គ្នា​ប្រមាថ​មាក់​ងាយ​ទូលបង្គំពួក​គេ​ចំអក​ឡក‌ឡឺយ​ឲ្យ​ទូលបង្គំហើយ​យក​ឈ្មោះ​ទូលបង្គំ​ទៅ​ដាក់​បណ្ដាសា​គ្នា។

9. ទូលបង្គំ​បរិភោគ​ទាំង​ទុក្ខ​សោកទូលបង្គំ​បរិភោគ​លាយ​ជា​មួយ​ទឹក​ភ្នែក

10. ព្រោះ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធនឹង​ទូលបង្គំ​យ៉ាង​ខ្លាំងព្រះ‌អង្គ​លើក​ទូលបង្គំ​បោះ​ទៅ​ឆ្ងាយ។

11. អាយុ​ជីវិត​ទូលបង្គំ​ប្រៀប​ដូច​ជា​ស្រមោលនៅ​ពេល​ល្ងាចនិង​ដូច​ស្មៅ​ដែល​ក្រៀម​ស្ងួត​ដែរ។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 102