គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 10:4-18 Khmer Standard Version (KHSV)

4. មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះព្រោះ​គេ​គិត​ថា គ្មាន​ព្រះ‌ជាម្ចាស់​ទេ!

5. អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចម្រុង‌ចម្រើន​ជា‌និច្ចគេ​គិត​មិន​ដល់​សោះ​ថាព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះគេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។

6. គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះ‌រង្គើហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះទុក្ខ​លំបាក​សោះ​ឡើយ»។

7. មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសាពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់ហើយ​ពាក្យ​អពមង្គលនិង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជា‌និច្ច។

8. គេ​តែង​ពួន​ស្ទាក់​នៅ​ក្បែរ​ភូមិហើយ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដោយ​សម្ងាត់គេ​ចេះ​តែ​ឃ្លាំ​មើល​មនុស្ស​ទន់​ខ្សោយ។

9. គេ​ពួន​ដូច​សត្វ​សិង្ហ​សំងំ​នៅ​តាម​គុម្ពោតគេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន​ទុគ៌តគេ​ចាប់​ជន​ទុគ៌ត ដោយ​ទាក់‌ទាញឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។

10. ជន​ទុគ៌ត​ក៏​ដួល ក្រាប​នៅ​ដីហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ពាល។

11. មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា«ព្រះ‌ជាម្ចាស់​មិន​ចាប់​អារម្មណ៍​ទេ!ព្រះ‌អង្គ​បិទ​ព្រះ‌នេត្រទ្រង់​មិន​ទត​មើល​ទាល់​តែ​សោះ!»។

12. ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើងបង្ហាញ​ព្រះ‌បារមី​របស់​ព្រះ‌អង្គសូម​កុំ​ភ្លេច​មនុស្ស​ទន់‌ទាប​ឡើយ!

13. ហេតុ​អ្វី​បាន​ជា​មនុស្ស​ពាល​ចំអកមើល‌ងាយ​ព្រះ‌ជាម្ចាស់?ហេតុ​អ្វី​បាន​ជា​គេ​គិត​ក្នុង​ចិត្ត​ថា«ព្រះ‌អង្គ​នឹង​មិន​រក​រឿង​អញ​ឡើយ» ដូច្នេះ?

14. ព្រះ‌អម្ចាស់​អើយព្រះ‌អង្គ​ពិត​ជា​ទត​ឃើញ​ទុក្ខ​លំបាកនិង​ការ​ឈឺ​ចាប់​របស់​មនុស្ស​ទន់‌ទាបព្រះ‌អង្គ​ប្រុង​នឹង​ជួយ​គេ​ជា‌និច្ចមនុស្ស​ទុគ៌ត​ផ្ញើ​ជីវិត​លើ​ព្រះ‌អង្គ​ទាំង​ស្រុងហើយ​មាន​តែ​ព្រះ‌អង្គ​ទេដែល​យាង​មក​ជួយ​សង្គ្រោះ​ជន​កំព្រា។

15. សូម​ព្រះ‌អង្គ​កាច់​បំបាក់​ដៃ​របស់​មនុស្ស​ពាលសូម​ដាក់​ទោស​ពួក​គេ ដើម្បី​កុំ​ឲ្យ​គេ​ប្រព្រឹត្តអំពើ​ពាល​ត​ទៅ​ទៀត!។

16. ព្រះ‌អម្ចាស់​ជា​ព្រះ‌មហា‌ក្សត្រ​ដ៏​គង់​នៅអស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅសាសន៍​ដទៃ​នឹង​ត្រូវ​លុប​បំបាត់​ចេញអស់​ពី​ស្រុក​របស់​ព្រះ‌អង្គ។

17. បពិត្រ​ព្រះ‌អម្ចាស់ ព្រះ‌អង្គ​ទ្រង់​ឈ្វេង​យល់បំណង​ចិត្ត​របស់​មនុស្ស​ទន់‌ទាបព្រះ‌អង្គ​លើក​ទឹក​ចិត្ត​គេ

18. ព្រះ‌អង្គ​តែងតែ​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​ជន​កំព្រានិង​មនុស្ស​ដែល​ត្រូវ​គេ​ជិះ‌ជាន់ហើយ​ព្រះ‌អង្គ​រក​យុត្តិធម៌​ឲ្យ​គេដើម្បី​កុំ​ឲ្យ​មនុស្ស​នៅ​លើ​ផែនដីអាច​សង្កត់‌សង្កិន​គេ​ត​ទៅ​មុខ​ទៀត។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 10