គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 10:3-12 Khmer Standard Version (KHSV)

3. មនុស្ស​ពាល​តែងតែ​និយាយ​អួតអំពី​ការ​លោភ‌លន់​របស់​ខ្លួនហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអកនិង​ប្រមាថ​ព្រះ‌អម្ចាស់។

4. មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះព្រោះ​គេ​គិត​ថា គ្មាន​ព្រះ‌ជាម្ចាស់​ទេ!

5. អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចម្រុង‌ចម្រើន​ជា‌និច្ចគេ​គិត​មិន​ដល់​សោះ​ថាព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះគេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។

6. គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះ‌រង្គើហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះទុក្ខ​លំបាក​សោះ​ឡើយ»។

7. មាត់​របស់​គេ​ពោល​តែ​ពាក្យ​បណ្ដាសាពាក្យ​បោក​បញ្ឆោត និង​ពាក្យ​មួល​បង្កាច់ហើយ​ពាក្យ​អពមង្គលនិង​ទុច្ចរិត​ស្ថិត​នៅ​លើ​ចុង​អណ្ដាត​គេ​ជា‌និច្ច។

8. គេ​តែង​ពួន​ស្ទាក់​នៅ​ក្បែរ​ភូមិហើយ​ប្រហារ​ជីវិត​ជន​ស្លូត​ត្រង់​ដោយ​សម្ងាត់គេ​ចេះ​តែ​ឃ្លាំ​មើល​មនុស្ស​ទន់​ខ្សោយ។

9. គេ​ពួន​ដូច​សត្វ​សិង្ហ​សំងំ​នៅ​តាម​គុម្ពោតគេ​ពួន​ស្ទាក់​ចាំ​ចាប់​ជន​ទុគ៌តគេ​ចាប់​ជន​ទុគ៌ត ដោយ​ទាក់‌ទាញឲ្យ​ធ្លាក់​ទៅ​ក្នុង​អន្ទាក់​របស់​ខ្លួន។

10. ជន​ទុគ៌ត​ក៏​ដួល ក្រាប​នៅ​ដីហើយ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​ពាល។

11. មនុស្ស​ពាល​គិត​ក្នុង​ចិត្ត​ថា«ព្រះ‌ជាម្ចាស់​មិន​ចាប់​អារម្មណ៍​ទេ!ព្រះ‌អង្គ​បិទ​ព្រះ‌នេត្រទ្រង់​មិន​ទត​មើល​ទាល់​តែ​សោះ!»។

12. ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើងបង្ហាញ​ព្រះ‌បារមី​របស់​ព្រះ‌អង្គសូម​កុំ​ភ្លេច​មនុស្ស​ទន់‌ទាប​ឡើយ!

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 10