គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទំនុក‌តម្កើង 10:1-6 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​អើយហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​គង់​នៅ​ឆ្ងាយ​ម៉្លេះ?នៅ​ពេល​ទូលបង្គំ​មាន​អាសន្នហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​សំងំ​ស្ងៀម​ដូច្នេះ?

2. មនុស្ស​ពាល​នាំ​គ្នា​តាម​ធ្វើ​បាប​មនុស្ស​ទុគ៌តទាំង​ឥត​អៀន​ខ្មាសពួក​គេ​ប្រើ​កល‌ល្បិច​ធ្វើ​ឲ្យមនុស្ស​ទុគ៌ត​វិនាស។

3. មនុស្ស​ពាល​តែងតែ​និយាយ​អួតអំពី​ការ​លោភ‌លន់​របស់​ខ្លួនហើយ​មនុស្ស​កេង‌ប្រវ័ញ្ច​នាំ​គ្នា​និយាយ​ចំអកនិង​ប្រមាថ​ព្រះ‌អម្ចាស់។

4. មនុស្ស​ពាល​និយាយ​ទាំង​វាយ​ឫក​ខ្ពស់ហើយ​មិន​រវី‌រវល់​នឹង​អ្វី​សោះព្រោះ​គេ​គិត​ថា គ្មាន​ព្រះ‌ជាម្ចាស់​ទេ!

5. អ្វីៗ​ដែល​គេ​ធ្វើ​តែងតែ​ចម្រុង‌ចម្រើន​ជា‌និច្ចគេ​គិត​មិន​ដល់​សោះ​ថាព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​គេ​ដូច្នេះគេ​ក៏​បន្ទាប​បន្ថោក​បច្ចា‌មិត្ត​របស់​ខ្លួន។

6. គេ​គិត​ក្នុង​ចិត្ត​ថា «អញ​នឹង​មិន​ត្រូវ​រង្គោះ‌រង្គើហើយ​អញ​ក៏​នឹង​មិន​ជួប​ប្រទះទុក្ខ​លំបាក​សោះ​ឡើយ»។

សូមអានជំពូកពេញលេញ ទំនុក‌តម្កើង 10