គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 5:2-12 Khmer Standard Version (KHSV)

2. ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ដូនតា​របស់​យើង នៅ​ភ្នំ​ហោរែប។

3. ព្រះ‌អម្ចាស់​ពុំ​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​នេះ​ជា​មួយ​ដូនតា​របស់​យើង​ប៉ុណ្ណោះ​ទេ ព្រះ‌អង្គ​ក៏​បាន​ចង​ជា​មួយ​យើង​ទាំង​អស់​គ្នា នៅ​ទី​នេះ ហើយ​មាន​ជីវិត​នៅ​ថ្ងៃ​នេះ​ដែរ។

4. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា នៅ​ចំពោះ​មុខ​ផ្ទាល់ លើ​ភ្នំ ពី​ក្នុង​ភ្លើង។

5. ចំណែក​ឯ​ខ្ញុំ​វិញ ពេល​នោះ ខ្ញុំ​ឈរ​នៅ​ចន្លោះ​ព្រះ‌អម្ចាស់ និង​អ្នក​រាល់​គ្នា ដើម្បី​នាំ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​មក​ប្រាប់​អ្នក​រាល់​គ្នា ដ្បិត​អ្នក​រាល់​គ្នា​ភ័យ​ខ្លាច​ភ្លើង ហើយ​អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​លើ​ភ្នំ​ទេ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា:

6. “យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​បាន​នាំ​អ្នក​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។

7. មិន​ត្រូវ​គោរព​ព្រះ​ណា​ផ្សេង ក្រៅ​ពី​យើង​ឡើយ។

8. មិន​ត្រូវ​ឆ្លាក់​រូប​អ្វី ឬ​យក​វត្ថុ​ដែល​ជា​តំណាង​អ្វី​មួយ នៅ​លើ​មេឃ នៅ​លើ​ផែនដី ឬ​នៅ​ក្នុង​ទឹក ក្រោម​ដី ធ្វើ​ជា​ព្រះ​ឡើយ។

9. មិន​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​រូប​ព្រះ​ទាំង​នោះ ឬ​គោរព​បម្រើ​រូប​ទាំង​នោះ​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យើង​មិន​ចង់​ឲ្យ​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ​ណា​ផ្សេង​ក្រៅ​ពី​យើង​ឡើយ។ ប្រសិន​បើ​នរណា​ក្បត់​ចិត្ត​យើង យើង​នឹង​ដាក់​ទោស​គេ ចាប់​ពី​ឪពុក​រហូត​ដល់​កូន​ចៅ​បី​បួន​តំណ

10. ផ្ទុយ​ទៅ​វិញ យើង​នឹង​សម្តែង​សេចក្ដី​សប្បុរស រហូត​ដល់​មួយ​ពាន់​តំណ ចំពោះ​អស់​អ្នក​ដែល​ស្រឡាញ់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​យើង។

11. មិន​ត្រូវ​យក​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រើ​ឥត​បាន​ការ​នោះ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់​នឹង​មិន​អត់‌អោន​ឲ្យ​អ្នក​ដែល​យក​ព្រះ‌នាម​របស់​ព្រះ‌អង្គ ទៅ​ប្រើ​ឥត​បាន​ការ​របៀប​នេះ​ជា​ដាច់​ខាត។

12. ចូរ​គោរព​ថ្ងៃ​សប្ប័ទ* ហើយ​ញែក​ថ្ងៃ​នោះ​ទុក​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​បង្គាប់​ដល់​អ្នក។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 5