គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 4:4-16 Khmer Standard Version (KHSV)

4. ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នៅ​រស់​រាន​រហូត​មក​ទល់​សព្វ​ថ្ងៃ។

5. អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។

6. អ្នក​រាល់​គ្នា​ត្រូវ​កាន់ ព្រម​ទាំង​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ប្រាជ្ញា​ឈ្លាស​វៃ នៅ​ចំពោះ​មុខ​ជាតិ​សាសន៍​នានា។ ពេល​ឮ​អំពី​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ពួក​គេ​នឹង​ពោល​ថា ប្រជា‌ជាតិ​ដ៏​ធំ​នេះ​ពិត​ជា​មាន​ប្រាជ្ញា​ដ៏​ឈ្លាស​វៃ​មែន!។

7. តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​ព្រះ​ដែល​គង់​នៅ​ជិត​គេ ដូច​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​យើង​គង់​នៅ​ជិត​យើង គ្រប់​ពេល​យើង​អង្វរ​រក​ព្រះ‌អង្គ?

8. តើ​ប្រជា‌ជាតិ​ដ៏​ធំ​ណា​មួយ​មាន​ច្បាប់ និង​វិន័យ​ត្រឹម​ត្រូវ តាម​ក្រឹត្យ‌វិន័យ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា​ថ្ងៃ​នេះ?»។

9. «ហេតុ​នេះ ចូរ​ប្រយ័ត្ន ហើយ​ប្រុង​ស្មារតី​រៀង​រាល់​ថ្ងៃ ក្នុង​ជីវិត​របស់​អ្នក ដើម្បី​កុំ​ឲ្យ​ភ្លេច​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក ហើយ​ក្រែង​លោ​ចិត្ត​របស់​អ្នក​លែង​នឹក​នា​ដល់​ហេតុ‌ការណ៍​នោះ។ ចូរ​ប្រាប់​កូន និង​ចៅ​របស់​អ្នក​រាល់​គ្នា​ឲ្យ​ដឹង​អំពី​ហេតុ‌ការណ៍​នេះ​ដែរ។

10. ចូរ​នឹក​ចាំ​ពី​ថ្ងៃ​ដែល​អ្នក​មក​គាល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នៅ​លើ​ភ្នំ​ហោរែប គឺ​នៅ​ថ្ងៃ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា “ចូរ​ប្រមូល​ប្រជា‌ជន​ឲ្យ​មក​ជួប​នឹង​យើង ដ្បិត​យើង​ចង់​ឲ្យ​ពួក​គេ​ឮ​ព្រះ‌បន្ទូល​របស់​យើង ដើម្បី​ឲ្យ​ពួក​គេ​គោរព​កោត​ខ្លាច​យើង​អស់​មួយ​ជីវិត ដែល​ពួក​គេ​រស់​នៅ​លើ​ផែនដី ព្រម​ទាំង​ឲ្យ​ពួក​គេ​បង្រៀន​ព្រះ‌បន្ទូល​នេះ​ដល់​កូន​ចៅ​របស់​ខ្លួន”។

11. អ្នក​រាល់​គ្នា​បាន​ចូល​ទៅ​ជិត​ភ្នំ ហើយ​ឈរ​នៅ​ជើង​ភ្នំ។ ពេល​នោះ មាន​ភ្លើង​ឆាប‌ឆេះ​ភ្នំ អណ្ដាត​ភ្លើង​នេះ​ឡើង​ទៅ​ដល់​អាកាស‌វេហាស៍ មាន​ភាព​ងងឹត មាន​ពពក និង​អ័ព្ទ។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​នោះ​មក​កាន់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​ឮ​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ តែ​អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះ‌អង្គ​មាន​ភិន‌ភាគ​ដូច​ម្ដេច​ឡើយ គឺ​ឮ​តែ​ព្រះ‌សូរសៀង​ប៉ុណ្ណោះ។

13. ព្រះ‌អង្គ​បាន​បង្ហាញ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ​ដល់​អ្នក​រាល់​គ្នា គឺ​ព្រះ‌អង្គ​ប្រទាន​បទ‌បញ្ជា​ទាំង​ដប់​ប្រការ​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម។ ព្រះ‌អង្គ​បាន​ចារ​ច្បាប់ និង​វិន័យ​ទាំង​នោះ​នៅ​លើ​បន្ទះ​ថ្ម​ពីរ។

14. នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​បាន​បង្គាប់​ឲ្យ​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា​អំពី​ច្បាប់ និង​វិន័យ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ចូល​ទៅ​កាន់​កាប់»។

15. «នៅ​ថ្ងៃ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​អ្នក​រាល់​គ្នា​ពី​ក្នុង​ភ្លើង នៅ​ភ្នំ​ហោរែប អ្នក​រាល់​គ្នា​ពុំ​បាន​ឃើញ​ព្រះ‌អង្គ​មាន​ភិន‌ភាគ​បែប​ណា​ឡើយ ហេតុ​នេះ តោង​ប្រយ័ត្ន​ស្មារតី

16. ក្រែង​លោ​អ្នក​រាល់​គ្នា​បណ្ដាល​ឲ្យ​ខ្លួន​មាន​បាប ដោយ​ធ្វើ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​រូប​តំណាង​ព្រះ​ណា​មួយ ទោះ​បី​ជា​រូប​មនុស្ស​ប្រុស​ស្រី

សូមអានជំពូកពេញលេញ ទុតិយ‌កថា 4