គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 4:29-37 Khmer Standard Version (KHSV)

29. នៅ​ទី​នោះ អ្នក​រាល់​គ្នា​នឹង​ស្វែង​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ប្រសិន​បើ​អ្នក​ស្វែង​រក​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​ព្រលឹង នោះ​អ្នក​មុខ​ជា​ឃើញ​ព្រះ‌អង្គ​មិន​ខាន។

30. នៅ​ពេល​ខាង​មុខ កាល​ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន ហើយ​អ្នក​រង​ទុក្ខ​លំបាក អ្នក​នឹង​វិល​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​វិញ អ្នក​នឹង​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ

31. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រកប​ដោយ​ព្រះ‌ហឫទ័យ​មេត្តា​ករុណា ព្រះ‌អង្គ​មិន​បោះ​បង់​ចោល​អ្នក​ឡើយ ហើយ​ព្រះ‌អង្គ​ក៏​មិន​បំផ្លាញ​អ្នក​ដែរ។ ព្រះ‌អង្គ​នឹក​ឃើញ​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អង្គ​បាន​ចង​ជា​មួយ​បុព្វបុរស​របស់​អ្នក​ជា‌និច្ច»។

32. «ចូរ​សាក​សួរ​មើល​ចុះ ថា​តើ​នៅ​ជំនាន់​ដើម គឺ​តាំង​ពី​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​បង្កើត​មនុស្ស​នៅ​លើ​ផែនដី​នេះ ហើយ​ចាប់​ពី​ជើង​មេឃ​ម្ខាង​ទៅ​ជើង​មេឃ​ម្ខាង​ទៀត តើ​ធ្លាប់​មាន​ព្រឹត្តិ‌ការណ៍​ដ៏​អស្ចារ្យ​បែប​នេះ ឬ​ក៏​មាន​នរណា​ធ្លាប់​ឮ​ហេតុ‌ការណ៍​ដ៏​ចម្លែក​បែប​នេះ​ទេ?

33. តើ​មាន​ជាតិ​សាសន៍​មួយ​ណា​ធ្លាប់​បាន​ឮ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ពី​ក្នុង​ភ្លើង​ដូច​អ្នក​បាន​ឮ ហើយ​នៅ​រស់​រាន​មាន​ជីវិត​បែប​នេះ​ឬ​ទេ?

34. តើ​ដែល​មាន​ព្រះ​ណា​ខិត‌ខំ​រំដោះ​ប្រជា‌ជាតិ​មួយ​ចេញ​ពី​ប្រជា‌ជាតិ​មួយ​ទៀត ឲ្យ​ធ្វើ​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះ‌អង្គ ដោយ​ធ្វើ​ការ​អស្ចារ្យ ទី​សម្គាល់ ឫទ្ធិ‌បាដិ‌ហារិយ៍ ហើយ​ប្រយុទ្ធ​ជំនួស​គេ​ដោយ​ឫទ្ធិ‌បារមី និង​តេជា‌នុភាព​ដ៏​ខ្លាំង‌ក្លា​គួរ​ស្ញែង​ខ្លាច ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប ឲ្យ​អ្នក​ឃើញ​បែប​នេះ​ឬ​ទេ?

35. អ្នក​បាន​ឃើញ​ការ​ទាំង​នោះ ដើម្បី​ទទួល​ស្គាល់​ថា ព្រះ‌អម្ចាស់​ពិត​ជា​ព្រះ‌ជាម្ចាស់​មែន ក្រៅ​ពី​ព្រះ‌អង្គ​គ្មាន​ព្រះ​ណា​ទៀត​ឡើយ។

36. ព្រះ‌អង្គ​បាន​ឲ្យ​អ្នក​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក ដើម្បី​អប់រំ​អ្នក។ ព្រះ‌អង្គ​ឲ្យ​អ្នក​ឃើញ​ភ្លើង​ដ៏​សន្ធោ‌សន្ធៅ​នៅ​លើ​ផែនដី​នេះ ហើយ​អ្នក​បាន​ឮ ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ពី​ក្នុង​ភ្លើង​នោះ​មក។

37. ព្រះ‌អង្គ​បាន​ស្រឡាញ់​បុព្វបុរស​របស់​អ្នក ហើយ​បាន​ជ្រើស​រើស​ពូជ‌ពង្ស​របស់​ពួក​គេ នៅ​ជំនាន់​ក្រោយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​ផ្ទាល់​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មហិទ្ធិ‌ឫទ្ធិ​របស់​ព្រះ‌អង្គ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 4