គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 4:1-5 Khmer Standard Version (KHSV)

1. «ឥឡូវ​នេះ អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់ ហើយ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដែល​ខ្ញុំ​បង្រៀន​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជីវិត ហើយ​ចូល​ទៅ​កាន់​កាប់​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។

2. មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​អ្វី ទៅ​លើ​ពាក្យ​ដែល​ខ្ញុំ​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ឡើយ ប៉ុន្តែ ត្រូវ​ធ្វើ​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បង្គាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ ដូច​ខ្ញុំ​បាន​ប្រគល់​ឲ្យ​អ្នក​រាល់​គ្នា។

3. អ្នក​រាល់​គ្នា​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ដែល​ព្រះ‌អម្ចាស់​បាន​ធ្វើ នៅ​គ្រា​ដែល​ប្រជា‌ជន​ប្រព្រឹត្ត​អំពើ​បាប​ជា​មួយ​ព្រះ​បាល-‌ពេអរ។ ព្រះ‌អម្ចាស់​ប្រហារ​មនុស្ស​ទាំង​អស់ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ដែល​បាន​ចូល​រួម​ថ្វាយ‌បង្គំ​ព្រះ​បាល-‌ពេអរ

4. ចំណែក​ឯ​អ្នក​រាល់​គ្នា​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា អ្នក​រាល់​គ្នា​នៅ​រស់​រាន​រហូត​មក​ទល់​សព្វ​ថ្ងៃ។

5. អ្នក​រាល់​គ្នា​ឃើញ​ស្រាប់​ហើយ​ថា ខ្ញុំ​បង្រៀន​តាម​ច្បាប់ និង​វិន័យ​ផ្សេងៗ​ដល់​អ្នក​រាល់​គ្នា ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​បង្គាប់​មក​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ប្រតិបត្តិ​តាម នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​នឹង​ចូល​ទៅ​កាន់​កាប់។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 4