គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 33:5-19 Khmer Standard Version (KHSV)

5. នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យេស៊ូ‌រូននិង​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលជួប‌ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។

6. សូម​ឲ្យ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយហើយ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើង!។

7. ចំណែក​ឯ​កុល‌សម្ព័ន្ធ​យូដា​វិញ លោក​ថ្លែង​ថា:ព្រះ‌អម្ចាស់​អើយសូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​យូដាសូម​នាំ​គេ​ឲ្យ​ជា​នា​នឹង​បង‌ប្អូន​របស់​ខ្លួន​វិញសូម​ឲ្យ​គេ​ជួយ​ការពារ​បង‌ប្អូន​របស់​ខ្លួនហើយ​សូម​ព្រះ‌អង្គ​ជួយ​យូដាក្នុង​ពេល​តទល់​នឹង​ខ្មាំង​សត្រូវ។

8. ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា:ព្រះ‌អង្គ​បាន​ប្រគល់​ធូមីម និង​យូរីម*ទៅ​ឲ្យ​កូន​ចៅ​លេវីជា​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គបន្ទាប់​ពី​ព្រះ‌អង្គ​បាន​ល្បង‌ល​ពួក​គេ​នៅ​ម៉ាសាព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរី‌បា។

9. ពួក​លេវី​ស្រឡាញ់​ព្រះ‌អង្គ​ជាង​ឪពុក‌ម្ដាយបង‌ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀតដ្បិត​ពួក​គេ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ។

10. ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះ‌អង្គដល់​កូន​ចៅ​លោក​យ៉ាកុបពួក​គេ​បង្រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គដល់​កូន​ចៅ​អ៊ីស្រា‌អែលពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អង្គហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈរបស់​ព្រះ‌អង្គ។

11. ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំងសូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេសូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេត្រូវ​បរា‌ជ័យ ងើប​លែង​រួច!។

12. ចំពោះ​កូន​ចៅ​បេន‌យ៉ាមីន លោក​ថ្លែង​ថា: ព្រះ‌អម្ចាស់​ស្រឡាញ់​បេន‌យ៉ាមីន​ណាស់គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​កក់​ក្ដៅ ព្រះ‌អម្ចាស់​ការពារ​គេ​ជា‌និច្ចហើយ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ។

13. ចំពោះ​កូន​ចៅ​លោក​យ៉ូសែបលោក​ម៉ូសេ​ថ្លែង​ថា: ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មកស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។

14. កម្ដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើងបង្កើត​ភោគ‌ផល​យ៉ាង​ច្រើន​រៀង​រាល់​ខែ។

15. ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិតធ្វើ​ឲ្យ​ដី​មាន​ជី‌ជាតិ​ល្អ​គ្រប់​ពេល​វេលា។

16. ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយភោគ​ទ្រព្យ​ធម្ម‌ជាតិ។សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោតសន្ដោស​ដល់​កូន​ចៅ​យ៉ូសែបដែល​ជា​មេ​ដឹក​នាំ​បង‌ប្អូន​របស់​ខ្លួន។

17. កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បាដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើងអំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របីដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះរហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ស្នែង​ម្ខាង គឺ​អេប្រាអ៊ីមដែល​មាន​គ្នា​ច្រើន​អនេក‌អនន្តស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេដែល​មាន​គ្នា​ច្រើន​ឥត​គណនា។

18. ចំពោះ​កូន​ចៅ​សាប់យូ‌ឡូន លោក​ថ្លែង​ថា:សាប់យូ‌ឡូន​អើយ ចូរ​សប្បាយ​រីក‌រាយនៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង!រីឯ​អ៊ីសា‌ខារ​វិញចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

19. ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំនៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិតដ្បិត​ពួក​គេ​ទទួល​ភោគ‌ផល​ដ៏​បរិបូណ៌​ពី​សមុទ្រព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 33