ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27
  28. 28
  29. 29
  30. 30
  31. 31
  32. 32
  33. 33
  34. 34

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 33 Khmer Standard Version (KHSV)

លោក​ម៉ូសេ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល

1. មុន​ពេល​ទទួល​មរណ‌ភាព លោក​ម៉ូសេ ជា​អ្នក​ជំនិត​របស់​ព្រះ‌ជាម្ចាស់ ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖

2. «ព្រះ‌អម្ចាស់​យាង​មក​ពី​ភ្នំ​ស៊ីណៃព្រះ‌អង្គ​ក្រោក​ឡើង​ពី​ភ្នំ​សៀរ ដូច​ថ្ងៃ​រះព្រះ‌អង្គ​បំភ្លឺ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ពី​ភ្នំ​ប៉ារ៉ានព្រះ‌អង្គ​យាង​មក​ជា​មួយ​ទេវតា*យ៉ាង​ច្រើន​អនេក‌អនន្តព្រះ‌អង្គ​កាន់​ក្រឹត្យ‌វិន័យ​ដែល​មាន​ពន្លឺ​ដូច​ភ្លើងមក​ប្រគល់​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ។

3. ព្រះ‌អង្គ​ស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​រក្សា​ប្រជា‌ជន​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គពួក​គេ​ក្រាប​នៅ​ទៀប​ព្រះ‌បាទាដើម្បី​ទទួល​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ។

4. ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​ប្រគល់​ឲ្យ​ពួក​យើងជា​ទ្រព្យ​ដ៏​មាន​តម្លៃ​របស់​កូន​ចៅ​លោក​យ៉ាកុប។

5. នៅ​ពេល​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យេស៊ូ‌រូននិង​កុល‌សម្ព័ន្ធ​ទាំង‌ឡាយ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែលជួប‌ជុំ​គ្នា ពួក​គេ​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ជា​ព្រះ‌មហា‌ក្សត្រ​របស់​ពួក​គេ។

6. សូម​ឲ្យ​រូបេន​មាន​ជីវិត ឥត​ស្លាប់​ឡើយហើយ​ឲ្យ​គេ​កើន​ចំនួន​ច្រើន​ឡើង!។

7. ចំណែក​ឯ​កុល‌សម្ព័ន្ធ​យូដា​វិញ លោក​ថ្លែង​ថា:ព្រះ‌អម្ចាស់​អើយសូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​របស់​យូដាសូម​នាំ​គេ​ឲ្យ​ជា​នា​នឹង​បង‌ប្អូន​របស់​ខ្លួន​វិញសូម​ឲ្យ​គេ​ជួយ​ការពារ​បង‌ប្អូន​របស់​ខ្លួនហើយ​សូម​ព្រះ‌អង្គ​ជួយ​យូដាក្នុង​ពេល​តទល់​នឹង​ខ្មាំង​សត្រូវ។

8. ចំពោះ​កុល‌សម្ព័ន្ធ​លេវី លោក​ថ្លែង​ថា:ព្រះ‌អង្គ​បាន​ប្រគល់​ធូមីម និង​យូរីម*ទៅ​ឲ្យ​កូន​ចៅ​លេវីជា​អ្នក​ដែល​ស្មោះ​ត្រង់​នឹង​ព្រះ‌អង្គបន្ទាប់​ពី​ព្រះ‌អង្គ​បាន​ល្បង‌ល​ពួក​គេ​នៅ​ម៉ាសាព្រម​ទាំង​វិនិច្ឆ័យ​ទោស​ពួក​គេ​នៅ​មេរី‌បា។

9. ពួក​លេវី​ស្រឡាញ់​ព្រះ‌អង្គ​ជាង​ឪពុក‌ម្ដាយបង‌ប្អូន និង​កូន​ចៅ​របស់​ខ្លួន​ទៅ​ទៀតដ្បិត​ពួក​គេ​កាន់​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គហើយ​រក្សា​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ។

10. ពួក​គេ​បង្រៀន​វិន័យ​របស់​ព្រះ‌អង្គដល់​កូន​ចៅ​លោក​យ៉ាកុបពួក​គេ​បង្រៀន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អង្គដល់​កូន​ចៅ​អ៊ីស្រា‌អែលពួក​គេ​ដុត​គ្រឿង​ក្រអូប​ថ្វាយ​ព្រះ‌អង្គហើយ​ថ្វាយ​តង្វាយ​ទាំង​មូល​នៅ​លើ​អាសនៈរបស់​ព្រះ‌អង្គ។

11. ឱ​ព្រះ‌អម្ចាស់​អើយសូម​ប្រទាន​ឲ្យ​ពួក​គេ​មាន​កម្លាំងសូម​ប្រទាន​ពរ​ដល់​អ្វីៗ​ដែល​ពួក​គេ​ធ្វើ។សូម​បំបាក់​ចង្កេះ​អស់​អ្នក​ប្រឆាំង​នឹង​ពួក​គេសូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ពួក​គេត្រូវ​បរា‌ជ័យ ងើប​លែង​រួច!។

12. ចំពោះ​កូន​ចៅ​បេន‌យ៉ាមីន លោក​ថ្លែង​ថា: ព្រះ‌អម្ចាស់​ស្រឡាញ់​បេន‌យ៉ាមីន​ណាស់គេ​នៅ​ជា​មួយ​ព្រះ‌អង្គ​យ៉ាង​កក់​ក្ដៅ ព្រះ‌អម្ចាស់​ការពារ​គេ​ជា‌និច្ចហើយ​ព្រះ‌អង្គ​គង់​នៅ​ជា​មួយ​គេ។

13. ចំពោះ​កូន​ចៅ​លោក​យ៉ូសែបលោក​ម៉ូសេ​ថ្លែង​ថា: ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ដល់​ស្រុក​របស់​គេភ្លៀង និង​សន្សើម​ធ្លាក់​ចុះ​ពី​លើ​មេឃហើយ​ទឹក​ក៏​ផុស​ចេញ​ពី​ក្នុង​ដី​មកស្រោច​ស្រព​ទឹក​ដី​របស់​គេ​យ៉ាង​បរិបូណ៌។

14. កម្ដៅ​ថ្ងៃ​ធ្វើ​ឲ្យ​ដំណាំ​ដុះ​ឡើងបង្កើត​ភោគ‌ផល​យ៉ាង​ច្រើន​រៀង​រាល់​ខែ។

15. ស្រុក​របស់​គេ​មាន​ភ្នំ​ជុំ​ជិតធ្វើ​ឲ្យ​ដី​មាន​ជី‌ជាតិ​ល្អ​គ្រប់​ពេល​វេលា។

16. ទឹក​ដី​របស់​គេ​សម្បូណ៌​ទៅ​ដោយភោគ​ទ្រព្យ​ធម្ម‌ជាតិ។សូម​ព្រះ‌អង្គ​ដែល​គង់​នៅ​ក្នុង​គុម្ពោតសន្ដោស​ដល់​កូន​ចៅ​យ៉ូសែបដែល​ជា​មេ​ដឹក​នាំ​បង‌ប្អូន​របស់​ខ្លួន។

17. កុល‌សម្ព័ន្ធ​យ៉ូសែប​ប្រៀប​ដូច​ជា​គោ​បាដែល​មាន​កម្លាំង និង​ភាព​ថ្កុំ‌ថ្កើងអំណាច​របស់​គេ​ខ្លាំង‌ក្លា​ដូច​ស្នែង​ក្របីដែល​ប្រហារ​ជាតិ​សាសន៍​ទាំង‌ឡាយហើយ​រុញ​ច្រាន​ជាតិ​សាសន៍​ទាំង​នោះរហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែនដី។ស្នែង​ម្ខាង គឺ​អេប្រាអ៊ីមដែល​មាន​គ្នា​ច្រើន​អនេក‌អនន្តស្នែង​ម្ខាង​ទៀត គឺ​ម៉ាណា‌សេដែល​មាន​គ្នា​ច្រើន​ឥត​គណនា។

18. ចំពោះ​កូន​ចៅ​សាប់យូ‌ឡូន លោក​ថ្លែង​ថា:សាប់យូ‌ឡូន​អើយ ចូរ​សប្បាយ​រីក‌រាយនៅ​ពេល​អ្នក​ចេញ​ទៅ​ច្បាំង!រីឯ​អ៊ីសា‌ខារ​វិញចូរ​សប្បាយ​រីក‌រាយ​នៅ​ក្នុង​ជំរំ​របស់​អ្នក!

19. ពួក​គេ​ប្រមូល​ជាតិ​សាសន៍​នានា​នៅ​លើ​ភ្នំនៅ​ទី​នោះ ពួក​គេ​នឹង​ថ្វាយ​យញ្ញ‌បូជា​ដ៏​សុចរិតដ្បិត​ពួក​គេ​ទទួល​ភោគ‌ផល​ដ៏​បរិបូណ៌​ពី​សមុទ្រព្រម​ទាំង​កំណប់​ដែល​ស្ថិត​នៅ​ក្នុង​ខ្សាច់។

20. ចំពោះ​កូន​ចៅ​កាដ លោក​ថ្លែង​ថា:សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ប្រទានឲ្យ​កាដ​មាន​ទឹក​ដី​ទូលំ‌ទូលាយ!កាដ​សំងំ​ដូច​សិង្ហ​ញី​សំងំ​ចាំ​ចាប់​រំពាដោយ​ហែក​ពី​ចុង​ជើង​រហូត​ដល់​ក្បាល។

21. កាដ​ចាប់​យក​ដី​មួយ​ចំណែក​ដ៏​ល្អ​នៅ​ក្នុង​ស្រុកជា​ចំណែក​សម្រាប់​មេ​ដឹក​នាំកាដ​ដើរ​នៅ​មុខ​ប្រជា‌ជនគេ​បាន​សម្រេច​តាម​គម្រោង‌ការ​របស់​ព្រះ‌អម្ចាស់ហើយ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែលតាម​វិន័យ​របស់​ព្រះ‌អង្គ។

22. ចំពោះ​កូន​ចៅ​ដាន់ លោក​ថ្លែង​ថា:ដាន់​ប្រៀប​បាន​នឹង​សិង្ហ​ស្ទាវដែល​លោត​សង្គ្រប់​ទៅ​លើ​ស្រុក​បាសាន។

23. ចំពោះ​កូន​ចៅ​ណែប‌ថាលី លោក​ថ្លែង​ថា:ណែប‌ថាលី​ទទួល​ការ​សន្ដោសនិង​ព្រះ‌ពរ​ដ៏​លើស‌លប់​ពី​ព្រះ‌អម្ចាស់ដូច្នេះ ឲ្យ​គេ​វាត​ទឹក​ដី​ទៅ​ទិស​ខាង​លិចនិង​ទិស​ខាង​ត្បូង​ចុះ!។

24. ចំពោះ​កូន​ចៅ​អេ‌ស៊ើរ លោក​ថ្លែង​ថា:សូម​ឲ្យ​អេ‌ស៊ើរ​បាន​ទទួល​ពរ​នៅ​ក្នុង​ចំណោមកូន​ចៅ​លោក​យ៉ាកុប!សូម​ឲ្យ​បង‌ប្អូន​អាណិត​ស្រឡាញ់​គេហើយ​សូម​ឲ្យ​គេ​មាន​ប្រេង​ដ៏​សម្បូណ៌​ហូរ‌ហៀរ។

25. រនុក​ទ្វារ​ធ្វើ​អំពី​ដែក និង​លង្ហិនផ្ដល់​សន្តិ‌សុខ​ឲ្យ​អេ‌ស៊ើរសូម​ឲ្យ​កម្លាំង​របស់​គេ​នៅ​ស្ថិត‌ស្ថេរដូច​អាយុ​ជីវិត​របស់​គេ​ដែរ!។

26. យេស៊ូ‌រូន​អើយ គ្មាន​ព្រះ​ណា​អាច​ផ្ទឹម​ស្មើនឹង​ព្រះ​របស់​អ្នក​ឡើយព្រះ‌អង្គ​យាង​កាត់​ផ្ទៃ​មេឃ មក​សង្គ្រោះ​អ្នកដោយ​គង់​យ៉ាង​រុងរឿង​នៅ​លើ​ពពក*។

27. ព្រះ‌អង្គ​ជា​ជម្រក​របស់​អ្នក តាំង​ពី​ដើម​រៀង​មកព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ទ្រ​អ្នក​ជា‌និច្ចព្រះ‌អង្គ​ដេញ​ខ្មាំង​សត្រូវ​ចេញ​ពី​មុខ​អ្នកហើយ​បញ្ជា​ឲ្យ​អ្នក​ប្រល័យ​ពួក​គេ។

28. អ៊ីស្រា‌អែល​រស់​នៅ​យ៉ាង​សុខ‌សាន្តកូន​ចៅ​របស់​លោក​យ៉ាកុប​ស្ថិត​នៅ​ដាច់​ពី​គេនៅ​ក្នុង​ស្រុក​ដែល​សម្បូណ៌​ទៅ​ដោយស្រូវ និង​ស្រា​ទំពាំង‌បាយជូរ​ថ្មីព្រម​ទាំង​មាន​សន្សើមធ្លាក់​ពី​លើ​មេឃ​យ៉ាង​បរិបូណ៌។

29. អ៊ីស្រា‌អែល​អើយ អ្នក​មាន​សុភមង្គល​ហើយគ្មាន​ជាតិ​សាសន៍​ណា​ដែល​ព្រះ‌អម្ចាស់​សង្គ្រោះដូច​ព្រះ‌អង្គ​សង្គ្រោះ​អ្នក​ឡើយព្រះ‌អង្គ​ជា​ខែល​ការពារ​អ្នក និង​ជា​ដាវដែល​ផ្ដល់​ឲ្យ​អ្នក​មាន​ជ័យ‌ជំនះ។ខ្មាំង​សត្រូវ​បរា‌ជ័យ​នៅ​ចំពោះ​មុខ​អ្នកហើយ​អ្នក​នឹង​ជាន់​កម្ទេច​ទី‌សក្ការៈ​របស់​ពួក​គេដែល​នៅ​តាម​ទួល​ខ្ពស់ៗ»។