គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 32:3-15 Khmer Standard Version (KHSV)

3. ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់!ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង!

4. ព្រះ‌អង្គ​ជា​ថ្ម‌ដាហើយ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ល្អ​ឥត​ខ្ចោះ។មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ទៀង​ត្រង់។ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ព្រះ‌អង្គ​មិន​អយុត្តិធម៌​ឡើយដ្បិត​ព្រះ‌អង្គ​សុចរិត និង​យុត្តិធម៌។

5. ព្រះ‌អង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អង្គដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះអ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ‌ធីតារបស់​ព្រះ‌អង្គ​ទៀត​ទេអ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយនិង​មាន​ចិត្ត​វៀច​វេរ។

6. ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះចំពោះ​ព្រះ‌អង្គជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្នក​មក!ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ‌មួន​ទៀត​ផង។

7. ចូរ​នឹក​ចាំ​ពី​អតីតកាលចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយចូរ​សុំ​ឲ្យ​ឪពុក‌ម្ដាយ និង​ជីដូន‌ជីតា​របស់​អ្នករៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។

8. ពេល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ទឹក​ដីឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ទុក​ជា​កេរ‌មត៌កពេល​ព្រះ‌អង្គ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នាព្រះ‌អង្គ​បាន​កំណត់​ព្រំ‌ដែនឲ្យ​ជាតិ​សាសន៍​នានាដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល។

9. ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ជ្រើស​រើស​កូន​ចៅ​លោក​យ៉ាកុបទុក​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ​ផ្ទាល់។

10. ព្រះ‌អង្គ​បាន​រក​ឃើញ​អ៊ីស្រា‌អែលនៅ​វាល​រហោ‌ស្ថាន ក្នុង​ទឹក​ដី​ហួត‌ហែងដែល​មាន​តែ​ឆ្កែ​ព្រៃ​រស់​នៅព្រះ‌អង្គ​បី​បាច់​ថ្នាក់‌ថ្នម និង​អប់រំ​អ៊ីស្រា‌អែលព្រះ‌អង្គ​ការពារ​គេដូច​ប្រស្រី​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។

11. ព្រះ‌អង្គ​ប្រព្រឹត្ត​ចំពោះ​អ៊ីស្រា‌អែលដូច​សត្វ​ឥន្ទ្រី​បង្រៀន​កូន​នៅ​ក្នុង​សំបុកព្រម​ទាំង​ហើរ​ការពារ​ពី​លើ​កូន​របស់​វាហើយ​ត្រដាង​ស្លាប​ក្រុង​កូន​របស់​វានិង​ដាក់​កូន​នៅ​លើ​ចំអេង​ស្លាប​ផង។

12. មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់ដែល​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គគឺ​ព្រះ‌អង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។

13. ព្រះ‌អង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គឡើង​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំហើយ​ឲ្យ​ពួក​គេ​បរិភោគភោគ‌ផល​ដែល​ដុះ​នៅ​តាម​ចម្ការព្រះ‌អង្គ​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេងនៅ​តាម​កន្លែង​ដែល​មាន​ថ្ម។

14. គោ​ញី និង​ពពែ​ញី​ផ្ដល់​ទឹក​ដោះ​ឲ្យ​ពួក​គេពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគគឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសានព្រម​ទាំង​ពពែ​ឈ្មោលពួក​គេ​បរិភោគ​នំប៉័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗហើយ​ផឹក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់​ពិសា។

15. យេស៊ូ‌រូនបាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង(ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ‌មួន!)ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​បាន​បង្កើត​ខ្លួន​មកគេ​បាន​មាក់‌ងាយ​ព្រះ‌អង្គ​ដែល​ជា​ថ្ម‌ដានិង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 32