គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 32:22-29 Khmer Standard Version (KHSV)

22. ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប‌ឆេះរាល‌ដាល​រហូត​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់។ភ្លើង​នេះ​នឹង​ឆាប‌ឆេះ​ផែនដីនិង​ភោគ‌ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដីព្រម​ទាំង​ឆាប‌ឆេះ​គ្រឹះ​របស់​ភ្នំ​នានា​ផង។

23. យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនាកើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើងទៅ​លើ​ពួក​គេ។

24. ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយ‌សារ​ទុរ្ភិក្សឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្ដៅ និង​ជំងឺ​ឆ្លង។យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូមរបស់​សត្វ​សាហាវ និង​ពស់​អាសិ‌រពិស។

25. នៅ​ខាង​ក្រៅ​ផ្ទះ ពួក​គេ​ស្លាប់​ដោយ​មុខ​ដាវខាង​ក្នុង ពួក​គេ​ស្លាប់​ដោយ​ភ័យ​ញាប់‌ញ័រ។សេចក្ដី​ស្លាប់​កើត​មាន​ដល់​ពួក​គេ​គ្រប់​គ្នាទាំង​កំលោះ ទាំង​ក្រមុំទាំង​ទារក​នៅ​បៅ ទាំង​ចាស់​សក់​ស្កូវ។

26. យើង​មាន​បំណង​បំផ្លាញ​ពួក​គេ​ទាំង​ស្រុងយើង​ចង់​លុប​បំបាត់​ពួក​គេ​ពី​ផែនដីមិន​ឲ្យ​នរណា​នឹក​នា​ដល់​ពួក​គេ​ទៀត។

27. ប៉ុន្តែ យើង​នឹង​បារម្ភក្រែង​លោ​ខ្មាំង​សត្រូវ​យល់​ច្រឡំហើយ​ចំអក និង​ប្រមាថ​មើល‌ងាយ​យើងដោយ​ពោល​ថា “ពួក​យើង​ជា​មនុស្ស​ខ្លាំង​ពូកែគឺ​មិន​មែន​ព្រះ‌អម្ចាស់​ទេ​ដែល​សម្រេច​ការ​នេះ”។

28. អ៊ីស្រា‌អែល​ជា​ប្រជា‌ជាតិ​ឥត​ដឹង​ខុស​ត្រូវពួក​គេ​គ្មាន​ប្រាជ្ញា​ទាល់​តែ​សោះ។

29. ប្រសិន​បើ​ពួក​គេ​មាន​ប្រាជ្ញានោះ​ពួក​គេ​មុខ​ជា​ពិចារណា ហើយ​យល់​ថានៅ​អនាគត តើ​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ណា។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 32