គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 32:15-24 Khmer Standard Version (KHSV)

15. យេស៊ូ‌រូនបាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង(ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ‌មួន!)ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​បាន​បង្កើត​ខ្លួន​មកគេ​បាន​មាក់‌ងាយ​ព្រះ‌អង្គ​ដែល​ជា​ថ្ម‌ដានិង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។

16. ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ប្រច័ណ្ឌព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។

17. ពួក​គេ​សែន‌ព្រេន​អារក្ស​ដែល​មិន​មែន​ជា​ព្រះព្រម​ទាំង​សែន‌ព្រេន​ដល់​ព្រះ​ទាំង‌ឡាយដែល​ខ្លួន​ពុំ​ស្គាល់គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វបុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។

18. អ្នក​បាន​ប្រមាថ​មាក់‌ងាយ​ព្រះ‌អង្គដែល​ជា​ថ្ម‌ដា ហើយ​បាន​បង្កើត​អ្នក​មកអ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់​ដែល​ផ្ដល់​ជីវិតឲ្យ​អ្នក។

19. ព្រះ‌អម្ចាស់​ទត​ឃើញ​ដូច្នេះព្រះ‌អង្គ​បោះ​បង់​ចោល​ពួក​គេ។បុត្រ‌ធីតា​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យព្រះ‌អង្គ​ខ្ញាល់។

20. ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖«យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ហើយយើង​មុខ​ជា​ឃើញ​ថាពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ពួក​គេ​ជា​មនុស្ស​ពាលគ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

21. ពួក​គេ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ប្រច័ណ្ឌដោយ‌សារ​ព្រះ​ក្លែង‌ក្លាយពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹងដោយ‌សារ​ព្រះ​ដែល​ឥត​បាន​ការ។ដូច្នេះ យើង​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រច័ណ្ឌដោយ‌សារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជា‌ជនយើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខឹងដោយ‌សារ​ប្រជា‌ជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។

22. ភ្លើង​កំហឹង​របស់​យើង​កំពុង​តែ​ឆាប‌ឆេះរាល‌ដាល​រហូត​ទៅ​ដល់​ស្ថាន​មនុស្ស​ស្លាប់។ភ្លើង​នេះ​នឹង​ឆាប‌ឆេះ​ផែនដីនិង​ភោគ‌ផល​ទាំង​ប៉ុន្មាន​នៅ​លើ​ផែនដីព្រម​ទាំង​ឆាប‌ឆេះ​គ្រឹះ​របស់​ភ្នំ​នានា​ផង។

23. យើង​នឹង​ធ្វើ​ឲ្យ​ទុក្ខ​វេទនាកើត​មាន​ដល់​ពួក​គេ​ផ្ទួនៗ​គ្នា។យើង​នឹង​បាញ់​ព្រួញ​ទាំង​ប៉ុន្មាន​របស់​យើងទៅ​លើ​ពួក​គេ។

24. ពួក​គេ​នឹង​ធ្លាក់​ខ្លួន​ខ្សោយ ដោយ‌សារ​ទុរ្ភិក្សឈឺ​រ៉ាំរ៉ៃ ដោយ​ជំងឺ​គ្រុន​ក្ដៅ និង​ជំងឺ​ឆ្លង។យើង​នឹង​ប្រហារ​ពួក​គេ​ដោយ​ចង្កូមរបស់​សត្វ​សាហាវ និង​ពស់​អាសិ‌រពិស។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 32