គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 32:12-21 Khmer Standard Version (KHSV)

12. មាន​តែ​ព្រះ‌អម្ចាស់​មួយ​អង្គ​គត់ដែល​ដឹក​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គគឺ​ព្រះ‌អង្គ​មិន​ត្រូវ​ការ​ព្រះ​ដទៃ​ឡើយ។

13. ព្រះ‌អង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គឡើង​ទៅ​រស់​នៅ​តាម​តំបន់​ភ្នំហើយ​ឲ្យ​ពួក​គេ​បរិភោគភោគ‌ផល​ដែល​ដុះ​នៅ​តាម​ចម្ការព្រះ‌អង្គ​ឲ្យ​ពួក​គេ​បរិភោគ​ទឹក​ឃ្មុំ និង​ប្រេងនៅ​តាម​កន្លែង​ដែល​មាន​ថ្ម។

14. គោ​ញី និង​ពពែ​ញី​ផ្ដល់​ទឹក​ដោះ​ឲ្យ​ពួក​គេពួក​គេ​មាន​សាច់​សត្វ​ដ៏​ធាត់ៗ​បរិភោគគឺ​កូន​ចៀម និង​ចៀម​ឈ្មោល​នៅ​ស្រុក​បាសានព្រម​ទាំង​ពពែ​ឈ្មោលពួក​គេ​បរិភោគ​នំប៉័ង​ធ្វើ​ពី​ម្សៅ​ដ៏​ល្អៗហើយ​ផឹក​ស្រា​ទំពាំង‌បាយជូរ​ដ៏​ឆ្ងាញ់​ពិសា។

15. យេស៊ូ‌រូនបាន​ធំ​ធាត់ មាន​កម្លាំង​រឹង‌ប៉ឹង(ពិត​មែន​ហើយ អ្នក​បាន​ធំ​ធាត់ និង​មាំ‌មួន!)ហើយ​គេ​ក៏​បោះ​បង់​ចោល​ព្រះ‌ជាម្ចាស់ដែល​បាន​បង្កើត​ខ្លួន​មកគេ​បាន​មាក់‌ងាយ​ព្រះ‌អង្គ​ដែល​ជា​ថ្ម‌ដានិង​ជា​ព្រះ​សង្គ្រោះ​របស់​ខ្លួន។

16. ពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ប្រច័ណ្ឌព្រោះ​ពួក​គេ​បែរ​ទៅ​គោរព​ព្រះ​ដទៃពួក​គេ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធព្រោះ​ពួក​គេ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម។

17. ពួក​គេ​សែន‌ព្រេន​អារក្ស​ដែល​មិន​មែន​ជា​ព្រះព្រម​ទាំង​សែន‌ព្រេន​ដល់​ព្រះ​ទាំង‌ឡាយដែល​ខ្លួន​ពុំ​ស្គាល់គឺ​ជា​ព្រះ​ថ្មីៗ​ដែល​បុព្វបុរស​របស់​ខ្លួន​ពុំ​ធ្លាប់​គោរព។

18. អ្នក​បាន​ប្រមាថ​មាក់‌ងាយ​ព្រះ‌អង្គដែល​ជា​ថ្ម‌ដា ហើយ​បាន​បង្កើត​អ្នក​មកអ្នក​បាន​បំភ្លេច​ព្រះ‌ជាម្ចាស់​ដែល​ផ្ដល់​ជីវិតឲ្យ​អ្នក។

19. ព្រះ‌អម្ចាស់​ទត​ឃើញ​ដូច្នេះព្រះ‌អង្គ​បោះ​បង់​ចោល​ពួក​គេ។បុត្រ‌ធីតា​របស់​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យព្រះ‌អង្គ​ខ្ញាល់។

20. ព្រះ‌អង្គ​ក៏​មាន​ព្រះ‌បន្ទូល​ថា៖«យើង​លែង​រវី‌រវល់​នឹង​ពួក​គេ​ហើយយើង​មុខ​ជា​ឃើញ​ថាពួក​គេ​នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា។ពួក​គេ​ជា​មនុស្ស​ពាលគ្មាន​នរណា​អាច​ទុក​ចិត្ត​ពួក​គេ​ឡើយ»។

21. ពួក​គេ​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​ប្រច័ណ្ឌដោយ‌សារ​ព្រះ​ក្លែង‌ក្លាយពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹងដោយ‌សារ​ព្រះ​ដែល​ឥត​បាន​ការ។ដូច្នេះ យើង​ក៏​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ប្រច័ណ្ឌដោយ‌សារ​មនុស្ស​ដែល​មិន​មែន​ជា​ប្រជា‌ជនយើង​នឹង​ធ្វើ​ឲ្យ​ពួក​គេ​ខឹងដោយ‌សារ​ប្រជា‌ជាតិ​ដែល​មិន​ដឹង​ខុស​ត្រូវ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 32