គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 32:1-9 Khmer Standard Version (KHSV)

1. «ផ្ទៃ​មេឃ​អើយចូរ​ត្រង‌ត្រាប់​ស្ដាប់​សេចក្ដីដែល​ខ្ញុំ​នឹង​ថ្លែង!ផែនដី​អើយ ចូរ​ស្ដាប់​ពាក្យ​ដែល​ខ្ញុំ​និយាយ!

2. សូម​ឲ្យ​ដំបូន្មាន​របស់​ខ្ញុំ​ធ្លាក់​ដូច​ទឹក​ភ្លៀងសូម​ឲ្យ​ពាក្យ​សម្ដី​របស់​ខ្ញុំ​ស្រក់​ដូច​សន្សើមដូច​ភ្លៀង​បង្អុរ​មក​លើ​រុក្ខ‌ជាតិ​ខៀវ​ខ្ចីឬ​ដូច​ដំណក់​ទឹក​ធ្លាក់​ទៅ​លើ​ស្មៅ

3. ដ្បិត​ខ្ញុំ​នឹង​ប្រកាស​អំពី​ព្រះ‌នាម​ព្រះ‌អម្ចាស់!ចូរ​លើក​តម្កើង​ភាព​ថ្កុំ‌ថ្កើង​របស់​ព្រះ​នៃ​យើង!

4. ព្រះ‌អង្គ​ជា​ថ្ម‌ដាហើយ​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ល្អ​ឥត​ខ្ចោះ។មាគ៌ា​របស់​ព្រះ‌អង្គ​សុទ្ធ​តែ​ទៀង​ត្រង់។ព្រះ‌អង្គ​ជា​ព្រះ​ដ៏​ស្មោះ​ត្រង់ព្រះ‌អង្គ​មិន​អយុត្តិធម៌​ឡើយដ្បិត​ព្រះ‌អង្គ​សុចរិត និង​យុត្តិធម៌។

5. ព្រះ‌អង្គ​ជ្រាប​ថា អ្នក​រាល់​គ្នា​ក្បត់​ព្រះ‌អង្គដោយ​អ្នក​រាល់​គ្នា​មាន​មារយាទ​បែប​នេះអ្នក​រាល់​គ្នា​មិន​មែន​ជា​បុត្រ‌ធីតារបស់​ព្រះ‌អង្គ​ទៀត​ទេអ្នក​រាល់​គ្នា​ជា​មនុស្ស​អប្រិយនិង​មាន​ចិត្ត​វៀច​វេរ។

6. ប្រជា‌ជន​ល្ងី‌ល្ងើ ឥត​ប្រាជ្ញា​អើយហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​បែប​នេះចំពោះ​ព្រះ‌អង្គជា​ព្រះ‌បិតា​ដែល​បាន​បង្កើត​អ្នក​មក!ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​អ្នក​ទៅ​ជា​ប្រជា‌ជាតិ​មួយព្រម​ទាំង​ពង្រឹង​អ្នក​ឲ្យ​មាំ‌មួន​ទៀត​ផង។

7. ចូរ​នឹក​ចាំ​ពី​អតីតកាលចូរ​រិះគិត​អំពី​ឆ្នាំ​នានា​ដែល​កន្លង​ហួស​មក​ហើយចូរ​សុំ​ឲ្យ​ឪពុក‌ម្ដាយ និង​ជីដូន‌ជីតា​របស់​អ្នករៀប​រាប់​អំពី​ហេតុ‌ការណ៍​នៅ​ជំនាន់​មុនៗ។

8. ពេល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​ប្រទាន​ទឹក​ដីឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ ទុក​ជា​កេរ‌មត៌កពេល​ព្រះ‌អង្គ​បំបែក​មនុស្ស​លោក​ចេញ​ពី​គ្នាព្រះ‌អង្គ​បាន​កំណត់​ព្រំ‌ដែនឲ្យ​ជាតិ​សាសន៍​នានាដោយ​យោង​តាម​ចំនួន​កូន​ចៅ​អ៊ីស្រា‌អែល។

9. ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ៊ីស្រា‌អែលទុក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ជ្រើស​រើស​កូន​ចៅ​លោក​យ៉ាកុបទុក​ជា​ចំណែក​មត៌ក​របស់​ព្រះ‌អង្គ​ផ្ទាល់។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 32