គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 30:3-8 Khmer Standard Version (KHSV)

3. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ស្ដារ​ស្ថាន‌ភាព​របស់​អ្នក ព្រះ‌អង្គ​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​កំចាត់‌កំចាយ​អ្នក​ទៅ​នោះ។

4. ទោះ​បី​គេ​កៀរ​អ្នក​ទៅ​ដល់​ជើង​មេឃ​ក្ដី ក៏​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រមូល​អ្នក​នាំ​យក​មក​វិញ​ដែរ។

5. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​វិល​ត្រឡប់​មក​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​ដូនតា​អ្នក។ អ្នក​នឹង​កាន់​កាប់​ស្រុក​នេះ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ ហើយ​កើន​ចំនួន​ច្រើន​លើស​ដូនតា​របស់​អ្នក​ទៅ​ទៀត។

6. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក ព្រម​ទាំង​ពូជ‌ពង្ស​របស់​អ្នក ថ្វាយ​ចិត្ត​គំនិត​ដល់​ព្រះ‌អង្គ ដើម្បី​ឲ្យ​អ្នក​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត។

7. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​បណ្ដាសា​ទាំង​នេះ​ធ្លាក់​ទៅ​លើ​ខ្មាំង​សត្រូវ​របស់​អ្នក ព្រម​ទាំង​អស់​អ្នក​ដែល​ស្អប់ និង​បៀត‌បៀន​អ្នក។

8. រីឯ​អ្នក​វិញ អ្នក​នឹង​វិល​មក​រក​ព្រះ‌អម្ចាស់ ហើយ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ ព្រម​ទាំង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 30