14. ផ្ទុយទៅវិញ ព្រះបន្ទូលនេះនៅក្បែរអ្នក នៅក្នុងមាត់ និងក្នុងចិត្តរបស់អ្នក ដើម្បីឲ្យអ្នកប្រតិបត្តិតាម។
15. មើល៍ថ្ងៃនេះ ខ្ញុំឲ្យអ្នកជ្រើសរើសយកជីវិត ឬសេចក្ដីស្លាប់ អំពើល្អ ឬអំពើអាក្រក់
16. ដ្បិតខ្ញុំបង្គាប់អ្នកនៅថ្ងៃនេះ ឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នក ហើយដើរតាមមាគ៌ារបស់ព្រះអង្គ កាន់តាមបទបញ្ជា ច្បាប់ និងវិន័យរបស់ព្រះអង្គ។ ធ្វើដូច្នេះ ទើបអ្នករស់រានមានជីវិត និងកើនចំនួនច្រើនឡើង ហើយព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានពរដល់អ្នកនៅក្នុងស្រុកដែលអ្នកចូលទៅកាន់កាប់។
17. ប៉ុន្តែ បើអ្នកបែរចិត្តចេញពីព្រះអង្គ មិនព្រមស្ដាប់បង្គាប់ព្រះអង្គ ដោយបណ្ដោយខ្លួនទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះឯទៀតៗ