គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 30:10-16 Khmer Standard Version (KHSV)

10. ក៏​ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ដោយ​កាន់​តាម​បទ‌បញ្ជា និង​ច្បាប់​របស់​ព្រះ‌អង្គ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ ហើយ​ត្រូវ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត។

11. បទ‌បញ្ជា​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ មិន​មែន​ហួស​កម្លាំង​របស់​អ្នក ហើយ​ក៏​មិន​នៅ​ឆ្ងាយ​ដែរ។

12. បទ‌បញ្ជា​នេះ​មិន​មែន​ស្ថិត​នៅ​លើ​មេឃ បណ្ដាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឡើង​ទៅ​លើ​មេឃ​យក​បទ‌បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។

13. បទ‌បញ្ជា​នេះ​ក៏​មិន​ស្ថិត​នៅ​ខាង​នាយ​សមុទ្រ បណ្ដាល​ឲ្យ​អ្នក​ពោល​ថា “តើ​បាន​នរណា​ឆ្លង​ទៅ​ឯ​នាយ​សមុទ្រ យក​បទ‌បញ្ជា​នេះ​មក​ថ្លែង​ប្រាប់​យើង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម?”។

14. ផ្ទុយ​ទៅ​វិញ ព្រះ‌បន្ទូល​នេះ​នៅ​ក្បែរ​អ្នក នៅ​ក្នុង​មាត់ និង​ក្នុង​ចិត្ត​របស់​អ្នក ដើម្បី​ឲ្យ​អ្នក​ប្រតិបត្តិ​តាម។

15. មើល៍​ថ្ងៃ​នេះ ខ្ញុំ​ឲ្យ​អ្នក​ជ្រើស​រើស​យក​ជីវិត ឬ​សេចក្ដី​ស្លាប់ អំពើ​ល្អ ឬ​អំពើ​អាក្រក់

16. ដ្បិត​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ ឲ្យ​ស្រឡាញ់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ហើយ​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌អង្គ កាន់​តាម​បទ‌បញ្ជា ច្បាប់ និង​វិន័យ​របស់​ព្រះ‌អង្គ។ ធ្វើ​ដូច្នេះ ទើប​អ្នក​រស់​រាន​មាន​ជីវិត និង​កើន​ចំនួន​ច្រើន​ឡើង ហើយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ស្រុក​ដែល​អ្នក​ចូល​ទៅ​កាន់​កាប់។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 30