គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 30:1-5 Khmer Standard Version (KHSV)

1. «សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​ថ្លែង​ប្រាប់ ទោះ​បី​ព្រះ‌ពរ ឬ​បណ្ដាសា​ក្ដី មុខ​ជា​កើត​មាន​ដល់​អ្នក។ ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក និរទេស​អ្នក​ទៅ​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ប្រសិន​បើ​អ្នក​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ

2. ហើយ​វិល​មក​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គឺ​ទាំង​អ្នក ទាំង​កូន​ចៅ​របស់​អ្នក នាំ​គ្នា​ស្ដាប់​តាម​ព្រះ‌សូរសៀង​របស់​ព្រះ‌អង្គ​យ៉ាង​អស់​ពី​ចិត្ត អស់​ពី​គំនិត ស្រប​តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បង្គាប់​អ្នក​នៅ​ថ្ងៃ​នេះ

3. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ស្ដារ​ស្ថាន‌ភាព​របស់​អ្នក ព្រះ‌អង្គ​នឹង​អាណិត​អាសូរ​អ្នក ហើយ​ប្រមូល​អ្នក ពី​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​កំចាត់‌កំចាយ​អ្នក​ទៅ​នោះ។

4. ទោះ​បី​គេ​កៀរ​អ្នក​ទៅ​ដល់​ជើង​មេឃ​ក្ដី ក៏​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ទៅ​ប្រមូល​អ្នក​នាំ​យក​មក​វិញ​ដែរ។

5. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​នាំ​អ្នក​វិល​ត្រឡប់​មក​ស្រុក ដែល​ជា​កម្មសិទ្ធិ​របស់​ដូនតា​អ្នក។ អ្នក​នឹង​កាន់​កាប់​ស្រុក​នេះ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​អ្នក​មាន​អំណរ​សប្បាយ ហើយ​កើន​ចំនួន​ច្រើន​លើស​ដូនតា​របស់​អ្នក​ទៅ​ទៀត។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 30