គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 29:24-28 Khmer Standard Version (KHSV)

24. គេ​នឹង​ឆ្លើយ​វិញ​ថា “មក​ពី​ពួក​គេ​បោះ​បង់​ចោល​សម្ពន្ធ‌មេត្រី ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​ពួក​គេ បាន​ចង​ជា​មួយ​ពួក​គេ នៅ​ពេល​ព្រះ‌អង្គ​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។

25. ពួក​គេ​នាំ​គ្នា​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ ហើយ​ថែម​ទាំង​ក្រាប​ថ្វាយ‌បង្គំ​ព្រះ​ទាំង​នោះ​ទៀត​ផង គឺ​ព្រះ​ដែល​ពួក​គេ​ពុំ​ស្គាល់ ហើយ​ព្រះ‌អម្ចាស់​ក៏​ពុំ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ​ថ្វាយ‌បង្គំ​ដែរ។

26. ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ស្រុក​នេះ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​បណ្ដាសា​ទាំង​ប៉ុន្មាន​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នេះ កើត​មាន​ដល់​ពួក​គេ។

27. ព្រះ‌អម្ចាស់​ដក​ពួក​គេ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន ដោយ​ព្រះ‌ហឫទ័យ​ក្រេវ‌ក្រោធ​យ៉ាង​ខ្លាំង​បំផុត ហើយ​ព្រះ‌អង្គ​យក​ពួក​គេ​ទៅ​បោះ​ចោល​នៅ​ស្រុក​មួយ​ផ្សេង​ទៀត រហូត​មក​ដល់​សព្វ​ថ្ងៃ”។

28. មាន​តែ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ប៉ុណ្ណោះ ដែល​ជ្រាប​នូវ​អ្វីៗ​ដ៏​លាក់​កំបាំង។ ព្រះ‌អង្គ​បើក​ឲ្យ​យើង និង​កូន​ចៅ​របស់​យើង​គ្រប់​ជំនាន់​ត​រៀង​ទៅ ស្គាល់​អ្វីៗ​ដែល​ព្រះ‌អង្គ​សម្តែង ដើម្បី​ឲ្យ​យើង​ប្រតិបត្តិ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​នេះ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 29