គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 29:2-13 Khmer Standard Version (KHSV)

2. អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​ធំៗ​របស់​ព្រះ‌អង្គ។

3. ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ពុំ​ទាន់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ដែល​អាច​ស្វែង​យល់ មាន​ភ្នែក​ដែល​អាច​មើល​ឃើញ ហើយ​មាន​ត្រចៀក​ដែល​អាច​ស្ដាប់​ឮ​ទេ។

4. “យើង​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា​មិន​ចេះ​រេច‌រឹល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។

5. អ្នក​រាល់​គ្នា​មិន​បាន​បរិភោគ​នំប៉័ង អ្នក​រាល់​គ្នា​មិន​បាន​ផឹក​ស្រា​ទំពាំង‌បាយជូរ ឬ​គ្រឿង​ស្រវឹង​ណា​ទេ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​មែន”។

6. ពេល​អ្នក​រាល់​គ្នា​មក​ដល់​ទី​នេះ ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែស‌បូន និង​អុក​ជា​ស្ដេច​ស្រុក​បាសាន បាន​លើក​ទ័ព​ចេញ​មក​វាយ​ប្រហារ​ពួក​យើង តែ​ពួក​យើង​យក​ជ័យ‌ជំនះ​លើ​ពួក​គេ។

7. ពួក​យើង​ដណ្ដើម​យក​បាន​ស្រុក​របស់​ពួក​គេ ហើយ​ប្រគល់​ស្រុក​នេះ​ទៅ​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​ចំណែក​មត៌ក។

8. ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ជោគ​ជ័យ ក្នុង​គ្រប់​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។

9. ថ្ងៃ​នេះ អ្នក​ទាំង​អស់​គ្នា​ចូល​មក​ជិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​មាន​ទាំង​មេ​ដឹក​នាំ មាន​ទាំង​កុល‌សម្ព័ន្ធ ក្រុម​ព្រឹទ្ធា‌ចារ្យ ពួក​មេ‌ទ័ព ប្រុសៗ​ទាំង​អស់

10. រួម​ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា និង​ស្ត្រីៗ ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ជំរំ​ជា​មួយ​អ្នក​រាល់​គ្នា គឺ​ចាប់​ពី​អ្នក​ពុះ​អុស​រហូត​ដល់​អ្នក​រែក​ទឹក។

11. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​អ្នក​ចូល​រួម​ក្នុង​សម្ពន្ធ‌មេត្រី​នេះ ដោយ​សច្ចា​ថា​នឹង​អនុវត្ត​តាម។

12. ធ្វើ​ដូច្នេះ អ្នក​នឹង​ទៅ​ជា​ប្រជា‌រាស្ដ្រ​របស់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​ធ្វើ​ជា​ព្រះ​របស់​អ្នក ដូច​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ជា​មួយ​អ្នក និង​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​លោក​អប្រាហាំ លោក​អ៊ីសាក និង​លោក​យ៉ាកុប​ជា​បុព្វបុរស​របស់​អ្នក។

13. ព្រះ‌អម្ចាស់​មិន​គ្រាន់​តែ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា ដែល​បាន​សច្ចា​ថា​អនុវត្ត​តាម​ប៉ុណ្ណោះ​ទេ

សូមអានជំពូកពេញលេញ ទុតិយ‌កថា 29