10. រួមទាំងកូនចៅរបស់អ្នករាល់គ្នា និងស្ត្រីៗ ព្រមទាំងជនបរទេសដែលរស់នៅក្នុងជំរំជាមួយអ្នករាល់គ្នា គឺចាប់ពីអ្នកពុះអុសរហូតដល់អ្នករែកទឹក។
11. ព្រះអម្ចាស់ ជាព្រះរបស់អ្នក ចងសម្ពន្ធមេត្រីជាមួយអ្នកនៅថ្ងៃនេះ ហើយអ្នកចូលរួមក្នុងសម្ពន្ធមេត្រីនេះ ដោយសច្ចាថានឹងអនុវត្តតាម។
12. ធ្វើដូច្នេះ អ្នកនឹងទៅជាប្រជារាស្ដ្ររបស់ព្រះអង្គ ហើយព្រះអង្គធ្វើជាព្រះរបស់អ្នក ដូចព្រះអង្គមានព្រះបន្ទូលជាមួយអ្នក និងសន្យាយ៉ាងម៉ឺងម៉ាត់ជាមួយលោកអប្រាហាំ លោកអ៊ីសាក និងលោកយ៉ាកុបជាបុព្វបុរសរបស់អ្នក។
13. ព្រះអម្ចាស់មិនគ្រាន់តែចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នា ដែលបានសច្ចាថាអនុវត្តតាមប៉ុណ្ណោះទេ
14. គឺព្រះអង្គចងជាមួយអស់អ្នក ដែលមានមុខជាមួយពួកយើង នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ជាព្រះរបស់យើង នៅទីនេះ ក្នុងថ្ងៃនេះ ព្រមទាំងអស់អ្នកដែលមិនទាន់កើតដែរ។
15. អ្នករាល់គ្នាដឹងស្រាប់ហើយថា យើងធ្លាប់រស់នៅក្នុងស្រុកអេស៊ីបរបៀបណា ហើយយើងឆ្លងកាត់ស្រុករបស់ប្រជាជាតិទាំងឡាយរបៀបណា។