គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 29:1-4 Khmer Standard Version (KHSV)

1. លោក​ម៉ូសេ​កោះ​ហៅ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ហើយ​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​បាន​ឃើញ​ផ្ទាល់​នឹង​ភ្នែក​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អម្ចាស់​ធ្វើ​ចំពោះ​ស្ដេច​ផារ៉ោន និង​មន្ត្រី ព្រម​ទាំង​ប្រជា‌រាស្ត្រ​ទាំង​អស់​នៅ​ស្រុក​អេស៊ីប។

2. អ្នក​រាល់​គ្នា​បាន​ឃើញ​ព្រះ‌អង្គ​ដាក់​ទោស​ពួក​គេ​យ៉ាង​ធ្ងន់‌ធ្ងរ ព្រម​ទាំង​ឃើញ​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​ធំៗ​របស់​ព្រះ‌អង្គ។

3. ប៉ុន្តែ រហូត​មក​ដល់​ថ្ងៃ​នេះ ព្រះ‌អម្ចាស់​ពុំ​ទាន់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ចិត្ត​ដែល​អាច​ស្វែង​យល់ មាន​ភ្នែក​ដែល​អាច​មើល​ឃើញ ហើយ​មាន​ត្រចៀក​ដែល​អាច​ស្ដាប់​ឮ​ទេ។

4. “យើង​បាន​ដឹក​នាំ​អ្នក​រាល់​គ្នា​ក្នុង​វាល​រហោ‌ស្ថាន អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ។ សម្លៀក‌បំពាក់​របស់​អ្នក​រាល់​គ្នា​មិន​ចេះ​រេច‌រឹល ហើយ​ស្បែក​ជើង​របស់​អ្នក​រាល់​គ្នា​ក៏​មិន​ដែល​សឹក​ដែរ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 29