គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 28:10-16 Khmer Standard Version (KHSV)

10. ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​នឹង​ឃើញ​ថា ព្រះ‌អម្ចាស់​បាន​ជ្រើស​រើស​អ្នក​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​ពួក​គេ​នឹង​កោត​ខ្លាច​អ្នក។

11. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រទាន​ឲ្យ​អ្នក​បាន​ចម្រុង‌ចម្រើន ដោយ​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក និង​ហ្វូង​សត្វ​របស់​អ្នក​កើន​ចំនួន​ច្រើន​ឡើង ហើយ​ក៏​ធ្វើ​ឲ្យ​អ្នក​ទទួល​ភោគ‌ផល​ជា​ច្រើន នៅ​លើ​ទឹក​ដី​ដែល​ព្រះ‌អង្គ​បាន​សន្យា​ដល់​បុព្វបុរស* ថា​ប្រទាន​ឲ្យ​អ្នក​ដែរ។

12. ព្រះ‌អម្ចាស់​នឹង​បើក​ផ្ទៃ​មេឃ បង្អុរ​ភ្លៀង​ចុះ​មក​ស្រោច​ស្រព​ទឹក​ដី​របស់​អ្នក តាម​រដូវ​កាល ដើម្បី​ប្រទាន​ពរ​ដល់​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​អ្នក​ធ្វើ។ អ្នក​នឹង​ឲ្យ​ទ្រព្យ​ដល់​ប្រជា‌ជាតិ​ជា​ច្រើន​ខ្ចី តែ​អ្នក​មិន​ខ្ចី​ពី​គេ​ឡើយ។

13. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ថ្កុំ‌ថ្កើង​ជាង​គេ គឺ​មិន​មែន​អន់​ជាង​គេ​ទេ អ្នក​នឹង​ទទួល​កិត្តិយស​ខ្ពង់‌ខ្ពស់​ជា‌និច្ច គឺ​មិន​ចុះ​អោន​ថយ​ឡើយ។ ប៉ុន្តែ អ្នក​ត្រូវ​ស្ដាប់​បង្គាប់ ហើយ​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ។

14. មិន​ត្រូវ​ងាក​ទៅ​ឆ្វេង ទៅ​ស្ដាំ ឆ្ងាយ​ពី​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ ហើយ​បែរ​ទៅ​ជំពាក់​ចិត្ត និង​គោរព​ថ្វាយ‌បង្គំ​ព្រះ​ឯ​ទៀតៗ​ឡើយ»

15. «ប្រសិន​បើ​អ្នក​មិន​ស្ដាប់​ព្រះ‌សូរសៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ប្រសិន​បើ​អ្នក​មិន​កាន់ ឬ​ប្រតិបត្តិ​តាម​បទ‌បញ្ជា និង​ច្បាប់​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក​នៅ​ថ្ងៃ​នេះ​ទេ នោះ​អ្នក​នឹង​ទទួល​បណ្ដាសា​ដូច​ត​ទៅ:

16. អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ទីក្រុង ហើយ​អ្នក​នឹង​ត្រូវ​បណ្ដាសា​នៅ​តាម​ស្រុក​ស្រែ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 28