គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 25:1-9 Khmer Standard Version (KHSV)

1. ពេល​ណា​មនុស្ស​ពីរ​នាក់​មាន​រឿង​ជា​មួយ​គ្នា ហើយ​ឡើង​ទៅ​ឲ្យ​តុលា‌ការ​កាត់​ក្ដី ម្នាក់​ជា​អ្នក​ស្លូត​ត្រង់​ឈ្នះ​ក្ដី ម្នាក់​ទៀត​មាន​ទោស។

2. ប្រសិន​បើ​អ្នក​មាន​ទោស​នោះ​ត្រូវ​ទទួល​រំពាត់ ចៅ‌ក្រម​ត្រូវ​ឲ្យ​គាត់​ដេក​លើ​ដី​នៅ​ចំពោះ​មុខ​លោក។ គេ​ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​សម​នឹង​កំហុស ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

3. ប៉ុន្តែ មិន​ត្រូវ​វាយ​គាត់​លើស​ពី​សែ‌សិប​រំពាត់​ឡើយ បើ​វាយ​លើស​ពី​នោះ ក្រែង​លោ​បង‌ប្អូន​រួម​ជាតិ​របស់​អ្នក​ត្រូវ​បាត់​បង់​កិត្តិយស នៅ​ចំពោះ​មុខ​អ្នក។

4. កុំ​ឃ្លុំ​មាត់​គោ​នៅ​ពេល​បញ្ជាន់​ស្រូវ​ឡើយ»។

5. «ពេល​បង‌ប្អូន​ប្រុសៗ​រស់​នៅ​ជា​មួយ​គ្នា ប្រសិន​បើ​ម្នាក់​ស្លាប់​ទៅ​ដោយ​គ្មាន​កូន​ប្រុស​ទេ ប្រពន្ធ​របស់​អ្នក​ស្លាប់​នោះ​ពុំ​អាច​រៀប‌ការ​ជា​មួយ​អ្នក​ដទៃ​ឡើយ។ ប្អូន​ថ្លៃ​របស់​នាង​ត្រូវ​យក​នាង​មក​ធ្វើ​ជា​ភរិយា ហើយ​ប្រព្រឹត្ត​ចំពោះ​នាង​តាម​ភារ‌កិច្ច​របស់​ខ្លួន​ជា​ប្អូន​ថ្លៃ។

6. កូន​ប្រុស​ដំបូង​ដែល​នាង​បង្កើត​មក ត្រូវ​មាន​ឈ្មោះ​ជា​កូន​របស់​ប្ដី​ដែល​ស្លាប់​ទៅ​ហើយ​នោះ ដើម្បី​កុំ​ឲ្យ​គេ​បាត់​ឈ្មោះ​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល។

7. ប្រសិន​បើ​ប្អូន​ប្រុស​នោះ​មិន​សុខ​ចិត្ត​រៀប‌ការ​ជា​មួយ​បង​ថ្លៃ​របស់​ខ្លួន​ទេ នាង​ត្រូវ​ទៅ​ជួប​ពួក​ព្រឹទ្ធា‌ចារ្យ​នៅ​មាត់​ទ្វារ​ក្រុង ជម្រាប​ថា “ប្អូន​ថ្លៃ​របស់​នាង​ខ្ញុំ​មិន​ព្រម​រក្សា​ឈ្មោះ​បង​ប្រុស​របស់​ខ្លួន ឲ្យ​គង់‌វង្ស នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ គឺ​គាត់​មិន​ចង់​រៀប‌ការ​ជា​មួយ​នាង​ខ្ញុំ តាម​ភារ‌កិច្ច​របស់​គាត់​ជា​ប្អូន​ថ្លៃ​ឡើយ”។

8. ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ត្រូវ​ហៅ​អ្នក​នោះ​មក​សួរ។ ប្រសិន​បើ​គាត់​នៅ​តែ​បដិសេធ​មិន​ព្រម​រៀប‌ការ​ជា​មួយ​នាង​ទេ​នោះ

9. បង​ថ្លៃ​ត្រូវ​ចូល​ទៅ​ជិត​គាត់ នៅ​ចំពោះ​មុខ​ពួក​ព្រឹទ្ធា‌ចារ្យ នាង​ត្រូវ​ហូត​ស្បែក​ជើង​ចេញ​ពី​ជើង​របស់​គាត់ ព្រម​ទាំង​ស្ដោះ​ទឹក​មាត់​ដាក់​មុខ​គាត់ រួច​ប្រកាស​ថា “មនុស្ស​ដែល​ពុំ​ព្រម​បន្ត​ពូជ​ឲ្យ​បង​ប្រុស​របស់​ខ្លួន ត្រូវ​តែ​បាក់​មុខ​ដូច្នេះ​ឯង!”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 25