គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 23:12-19 Khmer Standard Version (KHSV)

12. ត្រូវ​រៀបចំ​ឲ្យ​មាន​កន្លែង​មួយ​នៅ​ខាង​ក្រៅ​ជំរំ ជា​កន្លែង​សម្រាប់​ឲ្យ​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ។

13. ត្រូវ​យក​ចប​មួយ​ជាប់​នឹង​ខ្លួន ប្រើ​សម្រាប់​ជីក​ដី នៅ​ពេល​ណា​អ្នក​ចេញ​ទៅ​ដោះ​ទុក្ខ​សត្វ រួច​ហើយ​លុប​ដី​នោះ​មក​វិញ។

14. ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក យាង​ទៅ​ជា​មួយ​កង‌ទ័ព​របស់​អ្នក ដើម្បី​ការ‌ពារ​អ្នក ហើយ​ប្រគល់​ខ្មាំង​សត្រូវ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ ហេតុ​នេះ កង‌ទ័ព​របស់​អ្នក​ត្រូវ​តែ​វិសុទ្ធ* ដើម្បី​កុំ​ឲ្យ​ព្រះ‌អម្ចាស់​ទត​ឃើញ​ការ​អ្វី​មួយ​មិន​គប្បី ហើយ​ចាក​ចេញ​ពី​អ្នក»។

15. «ប្រសិន​បើ​មាន​ទាសករ​ម្នាក់​រត់​ចេញ​ពី​ម្ចាស់​របស់​ខ្លួន មក​ជ្រក​កោន​ជា​មួយ​អ្នក កុំ​ប្រគល់​គេ​ទៅ​ក្នុង​កណ្ដាប់​ដៃ​ម្ចាស់​វិញ​ឡើយ។

16. គេ​ត្រូវ​ស្នាក់​នៅ​ជា​មួយ​អ្នក ក្នុង​ក្រុម​គ្រួសារ​របស់​អ្នក ត្រង់​កន្លែង​ដែល​គេ​ជ្រើស​រើស គឺ​ក្នុង​ក្រុង​ណា​មួយ​របស់​អ្នក ដែល​គេ​ពេញ​ចិត្ត​ស្នាក់​នៅ។ មិន​ត្រូវ​ជិះ‌ជាន់​គេ​ឡើយ»។

17. «មិន​ត្រូវ​ឲ្យ​មាន​ស្រី​ពេស្យា ឬ​ប្រុស​ពេស្យា ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ។

18. កុំ​នាំ​យក​ជំនូន​របស់​ស្ត្រី​ពេស្យា ឬ​ប្រាក់​កំរៃ​របស់​ជន​អបាយ‌មុខ ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ឡើយ ទោះ​បី​គេ​យក​មក​ថ្វាយ ដើម្បី​លា​បំណន់​អ្វី​មួយ​ក៏​ដោយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​តង្វាយ​របស់​ជន​ទាំង​ពីរ​ប្រភេទ​នេះ​ទេ»។

19. «ប្រសិន​បើ​បង‌ប្អូន​រួម​ជាតិ​របស់​អ្នក​ខ្ចី​ប្រាក់ ស្បៀង​អាហារ ឬ​របស់​អ្វី​ផ្សេង​ទៀត កុំ​ទាម‌ទារ​ឲ្យ​គេ​បង់​ការ​ប្រាក់​ឡើយ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 23