គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 21:16-23 Khmer Standard Version (KHSV)

16. នៅ​ពេល​ចែក​កេរ‌មត៌ក​ឲ្យ​កូន គាត់​មិន​អាច​យក​ចំណែក​មត៌ក​ដែល​ត្រូវ​បាន​ទៅ​កូន​ច្បង ឲ្យ​កូន​ប្រុស​របស់​ភរិយា ដែល​គាត់​ស្រឡាញ់​ជាង​នោះ​ឡើយ ចំណែក​នេះ​ត្រូវ​តែ​បាន​ទៅ​លើ​កូន​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ព្រោះ​គេ​ជា​កូន​ច្បង។

17. គាត់​ត្រូវ​តែ​ទទួល​ស្គាល់​ថា កូន​ច្បង គឺ​កូន​ប្រុស​របស់​ភរិយា​ដែល​គាត់​មិន​សូវ​ស្រឡាញ់ ហើយ​ប្រគល់​ចំណែក​មត៌ក​ឲ្យ​កូន​នោះ​ពីរ​ដង​ច្រើន​ជាង​កូន​ឯ​ទៀតៗ ដ្បិត​កូន​នេះ​ជា​ផល​ដំបូង​នៃ​កម្លាំង​របស់​គាត់ ដូច្នេះ គេ​ទទួល​ឯក‌សិទ្ធិ​ជា​កូន​ច្បង»។

18. «ប្រសិន​បើ​បុរស​ម្នាក់​មាន​កូន​រឹង‌រូស​បះ‌បោរ មិន​ស្ដាប់​បង្គាប់​ឪពុក‌ម្ដាយ ទោះ​បី​ឪពុក‌ម្ដាយ​វាយ​ប្រដៅ ក៏​វា​នៅ​តែ​មិន​ស្ដាប់​បង្គាប់​ដដែល

19. ឪពុក‌ម្ដាយ​ត្រូវ​ចាប់​វា​នាំ​ទៅ​ជួប​ពួក​ព្រឹទ្ធា‌ចារ្យ*​របស់​ទីក្រុង នៅ​កន្លែង​ដែល​គេ​កាត់​ក្ដី។

20. ឪពុក‌ម្ដាយ​ពោល​ទៅ​កាន់​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ថា “កូន​ប្រុស​របស់​យើង​ខ្ញុំ​នេះ​ជា​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ​មិន​ស្ដាប់​បង្គាប់​យើង​ខ្ញុំ​ទេ។ វា​ជា​មនុស្ស​ខិល‌ខូចជា​មនុស្ស​ប្រមឹក”។

21. ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ទីក្រុង​ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​កូន​នោះ។ ធ្វើ​ដូច្នេះ អ្នក​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ដឹង​រឿង​នេះ ហើយ​គេ​នឹង​ភ័យ​ខ្លាច»។

22. «ប្រសិន​បើ​ជន​ណា​ម្នាក់​មាន​ទោស​ដល់​ស្លាប់ ហើយ​ត្រូវ​គេ​យក​ទៅ​ប្រហារ​ជីវិត ដោយ​ព្យួរ-ក

23. កុំ​ទុក​សាក‌សព​អ្នក​នោះ​ជាប់​នៅ​លើ​ដើម​ឈើ​ដែល​គេ​ព្យួរ-ក រហូត​ដល់​យប់​ឡើយ គឺ​ត្រូវ​យក​សព​ទៅ​បញ្ចុះ​ក្នុង​ថ្ងៃ​ដែល​គេ​សម្លាប់​នោះ ដ្បិត​អ្នក​ដែល​គេ​ប្រហារ​ជីវិត​ដោយ​ព្យួរ-ក ទទួល​បណ្ដាសា​ពី​ព្រះ‌ជាម្ចាស់។ ដូច្នេះ មិន​ត្រូវ​ធ្វើ​ឲ្យ​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 21