គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 21:1-5 Khmer Standard Version (KHSV)

1. «នៅ​ក្នុង​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ ប្រសិន​បើ​គេ​ប្រទះ​ឃើញ​សាក‌សព​នរណា​ម្នាក់​នៅ​តាម​ចម្ការ ហើយ​គេ​មិន​ដឹង​មុខ​ឃាតក​ទេ

2. ពួក​ព្រឹទ្ធា‌ចារ្យ* និង​ពួក​ចៅ‌ក្រម ត្រូវ​វាស់​ចម្ងាយ​ពី​កន្លែង​សាក‌សព​នោះ ទៅ​ក្រុង​នានា​ដែល​នៅ​ជុំ‌វិញ។

3. កាល​ដឹង​ថា ក្រុង​ណា​មួយ​នៅ​ជិត​សាក‌សព​ជាង​គេ ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ក្រុង​នោះ​ត្រូវ​យក​គោ​ញី​ស្ទាវ​មួយ​មក គឺ​គោ​ដែល​គេ​ពុំ​ធ្លាប់​ទឹម ឬ​ប្រើ​ឲ្យ​ធ្វើ​ការ​នៅ​ឡើយ។

4. ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ទីក្រុង​ត្រូវ​នាំ​គោ​ញី​ស្ទាវ​នោះ​ចុះ​ទៅ​កាន់​ជ្រោះ​មួយ ដែល​មាន​ទឹក​ហូរ​មិន​ចេះ​រីង ហើយ​ជា​កន្លែង​គ្មាន​នរណា​សាប​ព្រោះ ឬ​ដាំ​ដំណាំ​ទេ។ គេ​ត្រូវ​វាយ​បំបាក់​ក​គោ​ញី នៅ​ក្នុង​ជ្រោះ។

5. ពេល​នោះ ពួក​បូជា‌ចារ្យ*​ពី​កុល‌សម្ព័ន្ធ*​លេវី​នាំ​គ្នា​ចូល​មក - ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​ពួក​បូជា‌ចារ្យ​ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ និង​ឲ្យ​ពរ​ប្រជា‌ជន ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។ ពេល​ប្រជា‌ជន​មាន​ជម្លោះ ឬ​វាយ​តប់​គ្នា​រហូត​ដល់​របួស ក៏​ពួក​បូជា‌ចារ្យ​មាន​មុខ‌ងារ​អារ​កាត់​រឿង‌រ៉ាវ​របស់​ពួក​គេ​ដែរ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 21