គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 2:1-9 Khmer Standard Version (KHSV)

1. បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​កក់​ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។ ពួក​យើង​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្នុង​តំបន់​ភ្នំ​សៀរ​ជា​ច្រើន​ថ្ងៃ»។

2. «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា

3. “អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​នេះ​យូរ​ហើយ ដូច្នេះ ចូរ​ចេញ​ដំណើរ​តម្រង់​ទៅ​ទិស​ខាង​ជើង។

4. ចូរ​បង្គាប់​ប្រជា‌ជន​ថា: អ្នក​រាល់​គ្នា​ត្រូវ​ដើរ​កាត់​តាម​ទឹក​ដី​របស់​កូន​ចៅ​អេសាវ ជា​បង‌ប្អូន​របស់​អ្នក​រាល់​គ្នា ដែល​រស់​នៅ​តំបន់​សៀរ។ ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា ក៏​ប៉ុន្តែ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន។

5. កុំ​ច្បាំង​នឹង​ពួក​គេ​ឡើយ យើង​មិន​ប្រគល់​ស្រុក​របស់​ពួក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​ប៉ុន​បាត​ជើង​ក៏​យើង​មិន​ឲ្យ​ដែរ ដ្បិត​យើង​បាន​ប្រគល់​តំបន់​ភ្នំ​សៀរ​ឲ្យ​អេសាវ​កាន់​កាប់។

6. ត្រូវ​យក​ប្រាក់​ទិញ​ម្ហូប​អាហារ​ពី​ពួក​គេ​មក​បរិភោគ ហើយ​សូម្បី​តែ​ទឹក​ដែល​អ្នក​រាល់​គ្នា​ផឹក ក៏​ត្រូវ​បង់​ប្រាក់​ដែរ

7. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះ‌អង្គ​តាម​ថែ‌រក្សា​អ្នក ក្នុង​ពេល​អ្នក​ធ្វើ​ដំណើរ​នៅ​វាល​រហោ‌ស្ថាន​ដ៏​ធំ​នេះ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​មក​ហើយ អ្នក​មិន​ខ្វះ​ខាត​អ្វី​ទាល់​តែ​សោះ”។

8. ពួក​យើង​បាន​ដើរ​វាង​ស្រុក​របស់​កូន​ចៅ​លោក​អេសាវ ជា​បង‌ប្អូន​របស់​យើង ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​សៀរ ហើយ​ពួក​យើង​ក៏​បាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្លូវ​ទៅ​តំបន់​អារ៉ា‌បា អេឡាត និង​អេស‌ស៊ាន-‌គេ‌ប៊ើរ ដែរ។ បន្ទាប់​មក ពួក​យើង​ប្ដូរ​ទិស​ចេញ​ដំណើរ​តាម​ផ្លូវ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់។

9. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “មិន​ត្រូវ​វាយ​លុក​ស្រុក​ម៉ូអាប់​ឡើយ កុំ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ពួក​គេ​ឲ្យ​សោះ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​គេ​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ក្រុង​អើរ ឲ្យ​កូន​ចៅ​របស់​ឡុត ទុក​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 2