គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 19:15-21 Khmer Standard Version (KHSV)

15. «ប្រសិន​បើ​មាន​សាក្សី​តែ​ម្នាក់ គេ​ពុំ​អាច​ដាក់​ទោស​នរណា​ដែល​ជាប់​សង្ស័យ​ថា ប្រព្រឹត្ត​បទ‌ឧក្រិដ្ឋ បទ​ល្មើស ឬ​អំពើ​បាប​ណា​មួយ​នោះ​ឡើយ។ កាល​ណា​មាន​សាក្សី​ពីរ ឬ​បី​នាក់ ទើប​សំណុំ​រឿង​នោះ​អាច​យក​ជា​ការ​បាន។

16. ពេល​សាក្សី​ក្លែង‌ក្លាយ​ម្នាក់​ចោទ​ប្រកាន់​មនុស្ស​ម្នាក់​ទៀត​ថា បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី​មួយ

17. អ្នក​ទាំង​ពីរ​ដែល​មាន​ទំនាស់​នឹង​គ្នា ត្រូវ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌អម្ចាស់ ហើយ​ឈរ​នៅ​ចំពោះ​មុខ​បូជា‌ចារ្យ* និង​ចៅ‌ក្រម​ដែល​កាន់​មុខ​តំណែង នៅ​ពេល​នោះ។

18. ចៅ‌ក្រម​ត្រូវ​សាក​សួរ​ឲ្យ​បាន​ល្អិត‌ល្អន់។ ប្រសិន​បើ​ឃើញ​ថា​សាក្សី​នោះ​និយាយ​ការ​មិន​ពិត គឺ​គាត់​មួល​បង្កាច់​បង‌ប្អូន​របស់​ខ្លួន

19. នោះ​ត្រូវ​ដាក់​ទោស​គាត់​ដូច​គាត់​បាន​គ្រោង​ទុក សម្រាប់​ដាក់​ទោស​ជន​ជាប់​ចោទ។ ធ្វើ​ដូច្នេះ អ្នក​នឹង​លុប​បំបាត់​អំពើ​អាក្រក់​ចេញ​ពី​ចំណោម​អ្នក។

20. អ្នក​ឯ​ទៀតៗ​ឮ​ដំណឹង​នេះ​គេ​នឹង​ភ័យ​ខ្លាច ហើយ​គ្មាន​នរណា​ប្រព្រឹត្ត​អំពើ​អាក្រក់​បែប​នេះ នៅ​ក្នុង​ចំណោម​អ្នក​ទៀត​ឡើយ។

21. កុំ​អាណិត​អាសូរ​អ្នក​មាន​ទោស​ឲ្យ​សោះ។ អ្នក​ណា​សម្លាប់​គេ ត្រូវ​សម្លាប់​អ្នក​នោះ​វិញ អ្នក​ណា​វាយ​ភ្នែក​គេ​ម្ខាង ត្រូវ​វាយ​ភ្នែក​អ្នក​នោះ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​ឲ្យ​បាក់​ធ្មេញ​មួយ ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ធ្មេញ​មួយ អ្នក​ណា​វាយ​គេ​បាក់​ដៃ​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ដៃ​ម្ខាង​វិញ អ្នក​ណា​វាយ​គេ​បាក់​ជើង​ម្ខាង ត្រូវ​វាយ​អ្នក​នោះ​ឲ្យ​បាក់​ជើង​ម្ខាង​វិញ​ដែរ»។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 19