គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 19:1-8 Khmer Standard Version (KHSV)

1. «ពេល​ណា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បំផ្លាញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​ទឹក​ដី​ដែល​ព្រះ‌អង្គ​ប្រទាន​ឲ្យ​អ្នក ពេល​ណា​អ្នក​ដណ្ដើម​ទឹក​ដី​បាន​ពី​ពួក​គេ ហើយ​រស់​នៅ​ក្នុង​ក្រុង និង​ផ្ទះ​របស់​ពួក​គេ​ហើយ

2. អ្នក​ត្រូវ​ញែក​ក្រុង​បី នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​កាន់​កាប់។

3. ត្រូវ​បែង​ចែក​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​ទុក​ជា​កេរ‌មត៌ក​នោះ ជា​បី​តំបន់ ហើយ​រៀបចំ​ឲ្យ​មាន​ផ្លូវ​ក្នុង​តំបន់​ទាំង​នោះ ដើម្បី​ឲ្យ​អ្នក​សម្លាប់​គេ​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្នុង​ក្រុង​ទាំង​បី។

4. អ្នក​ដែល​អាច​រត់​ទៅ​ជ្រក​កោន​នៅ​ក្រុង​ទាំង​នោះ​បាន គឺ​អ្នក​ដែល​សម្លាប់​គេ​ដោយ​អចេតនា និង​គ្មាន​គំនិត​ស្អប់​ជា​មុន។ ឧទាហរណ៍ បើ​មាន​បុរស​ម្នាក់​ទៅ​កាប់​ឈើ​ក្នុង​ព្រៃ​ជា​មួយ​បុរស​ម្នាក់​ទៀត

5. ពេល​គាត់​លើក​ពូថៅ​កាប់​ដើម​ឈើ ស្រាប់​តែ​ផ្លែ​ពូថៅ​របូត​ចេញ​ពី​ដង ទៅ​ប៉ះ​គូ‌កន​របស់​ខ្លួន​បណ្ដាល​ឲ្យ​ស្លាប់។ ពេល​នោះ គាត់​អាច​រត់​ទៅ​ជ្រក​នៅ​ក្នុង​ក្រុង​ជម្រក​ណា​មួយ ដើម្បី​រក្សា​អាយុ​ជីវិត​របស់​ខ្លួន។

6. ធ្វើ​ដូច្នេះ ដោយ​ផ្លូវ​ឆ្ងាយ នោះ​អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក ហើយ​កំពុង​តែ​ខឹង​ជា​ខ្លាំង ពុំ​អាច​ដេញ​តាម​គាត់​ទាន់ និង​សម្លាប់​គាត់​ឡើយ ដ្បិត​បុរស​នេះ​មិន​ត្រូវ​មាន​ទោស​ដល់​ស្លាប់​ទេ ព្រោះ​គាត់​ពុំ​បាន​សម្លាប់​គេ​ដោយ​ចិត្ត​ស្អប់។

7. ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​បង្គាប់​អ្នក​ឲ្យ​ញែក​ក្រុង​បី​ទុក​ដាច់​ឡែក​ពី​គេ។

8. ប្រសិន​បើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ពង្រីក​ទឹក​ដី​ឲ្យ​អ្នក ដូច​ព្រះ‌អង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ហើយ​ប្រសិន​បើ​ព្រះ‌អង្គ​ប្រគល់​ស្រុក​ទាំង​មូល​មក​អ្នក ជា​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​ប្រគល់​ឲ្យ​បុព្វបុរស​របស់​អ្នក

សូមអានជំពូកពេញលេញ ទុតិយ‌កថា 19