គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 18:3-9 Khmer Standard Version (KHSV)

3. ពេល​ប្រជា‌ជន​យក​គោ និង​ចៀម​មក​ថ្វាយ​ជា​យញ្ញ‌បូជា ពួក​គេ​ត្រូវ​យក​សាច់​ស្មា សាច់​ថ្គាម និង​ក្រពះ ជូន​បូជា‌ចារ្យ។

4. ត្រូវ​យក​ផល​ដំបូង​នៃ​ស្រូវ​របស់​អ្នក ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ​ថ្មី ប្រេង និង​រោម​ចៀម​ដែល​អ្នក​កាត់​មុន​គេ ជូន​បូជា‌ចារ្យ

5. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក បាន​ជ្រើស​រើស​បូជា‌ចារ្យ និង​ពូជ‌ពង្ស​របស់​លោក ពី​ចំណោម​កុល‌សម្ព័ន្ធ​នានា​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ឲ្យ​នៅ​បម្រើ​ព្រះ‌អង្គ​ជា​រៀង​រាល់​ថ្ងៃ។

6. ប្រសិន​បើ​ពួក​លេវី​ម្នាក់​ចាក​ចេញ​ពី​ក្រុង​ណា​មួយ​ក្នុង​ស្រុក​អ៊ីស្រា‌អែល ជា​កន្លែង​ដែល​ខ្លួន​រស់​នៅ ហើយ​មាន​បំណង​ទៅ​នៅ​កន្លែង​ដែល​ព្រះ‌អម្ចាស់​ជ្រើស​រើស

7. គាត់​អាច​បំពេញ​មុខ‌ងារ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដូច​ពួក​លេវី​ឯ​ទៀតៗ​ជា​បង‌ប្អូន​របស់​ខ្លួន ដែល​ធ្វើ​ការ​នៅ​ទី‌សក្ការៈ​នោះ

8. ហើយ​គាត់​ក៏​អាច​ទទួល​អាហារ​មួយ​ចំណែក​ស្មើ​នឹង​ពួក​លេវី​ឯ​ទៀតៗ ថែម​ពី​លើ​អ្វីៗ​ដែល​គាត់​លក់​បាន»។

9. «កាល​ណា​អ្នក​ចូល​ទៅ​ក្នុង​ស្រុក ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ មិន​ត្រូវ​រៀន​យក​តម្រាប់​តាម​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​ប្រជា‌ជាតិ​ទាំង​នោះ​ឡើយ។

សូមអានជំពូកពេញលេញ ទុតិយ‌កថា 18