គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 12:5-13 Khmer Standard Version (KHSV)

5. អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​កន្លែង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

6. ត្រូវ​យក​តង្វាយ​ដុត​ទាំង​មូល* យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ព្រះ‌អង្គ​នៅ​កន្លែង​នោះ។

7. ត្រូវ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។

8. នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ប្រព្រឹត្ត​ដូច​យើង​ប្រព្រឹត្ត​នៅ​ពេល​នេះ​ឡើយ គឺ​នៅ​ទី​នេះ យើង​ម្នាក់ៗ​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ល្អ

9. ដ្បិត​អ្នក​រាល់​គ្នា​មិន​ទាន់​ចូល​ទៅ​ដល់​កន្លែង​សុខ‌សាន្ត ជា​ទឹក​ដី​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​ជា​កេរ‌មត៌ក​នៅ​ឡើយ​ទេ។

10. អ្នក​រាល់​គ្នា​នឹង​ឆ្លង​ទន្លេ​យ័រដាន់​ទៅ​រស់​នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា ទុក​ជា​កេរ‌មត៌ក។ ព្រះ‌អង្គ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​បាន​សម្រាក ដោយ​រំដោះ​អ្នក​រាល់​គ្នា ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​ដែល​នៅ​ជុំ‌វិញ ហើយ​អ្នក​រាល់​គ្នា​នឹង​រស់​នៅ​យ៉ាង​សុខ‌សាន្ត។

11. ពេល​នោះ អ្នក​រាល់​គ្នា​ត្រូវ​យក​តង្វាយ​ទាំង​ប៉ុន្មាន ដូច​ខ្ញុំ​បាន​បង្គាប់ ទៅ​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា នៅ​កន្លែង​ដែល​ព្រះ‌អង្គ​នឹង​ជ្រើស​រើស​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ គឺ​មាន​តង្វាយ​ដុត​ទាំង​មូល​យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស និង​តង្វាយ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​សន្យា​ថ្វាយ​ព្រះ‌អម្ចាស់។

12. អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រីក‌រាយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា រួម​ជា​មួយ​កូន​ប្រុស កូន​ស្រី និង​អ្នក​បម្រើ​ប្រុស​ស្រី ព្រម​ទាំង​ពួក​លេវី​ដែល​រស់​នៅ​ក្នុង​ក្រុង​ជា​មួយ​អ្នក​រាល់​គ្នា​ដែរ ដ្បិត​ពួក​លេវី​គ្មាន​ទឹក​ដី​ជា​ចំណែក​មត៌ក ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ។

13. ចូរ​ប្រយ័ត្ន មិន​ត្រូវ​យក​តង្វាយ​ដុត​របស់​អ្នក​ទៅ​ថ្វាយ​នៅ​តាម​កន្លែង​ទាំង​ប៉ុន្មាន ដែល​អ្នក​ឃើញ​នោះ​ឡើយ

សូមអានជំពូកពេញលេញ ទុតិយ‌កថា 12