គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ទុតិយ‌កថា 12:1-8 Khmer Standard Version (KHSV)

1. «នេះ​ជា​ច្បាប់ និង​វិន័យ​ផ្សេងៗ ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិបត្តិ​តាម ជា​រៀង​រាល់​ថ្ងៃ​អស់​មួយ​ជីវិត នៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រគល់​ឲ្យ​ទុក​ជា​កម្មសិទ្ធិ។

2. ត្រូវ​លុប​បំបាត់​កន្លែង​សក្ការៈ​ទាំង​ប៉ុន្មាន ដែល​ប្រជា‌ជាតិ​នានា​ថ្វាយ​សក្ការ‌បូជា​ដល់​ព្រះ​របស់​គេ នៅ​តាម​ភ្នំ​តូច​ធំ និង​នៅ​ក្រោម​ដើម​ឈើ​ដែល​មាន​ស្លឹក​ខៀវ​ខ្ចី ឥត​ទុក​ឲ្យ​នៅ​សល់​ឡើយ។

3. ចូរ​ផ្ដួល​រំលំ​អាសនៈ​របស់​ពួក​គេ ចូរ​កម្ទេច​ស្តូប​របស់​ពួក​គេ ចូរ​ដុត​បំផ្លាញ​បង្គោល​របស់​ព្រះ​អាសេ‌រ៉ា ព្រម​ទាំង​រំលំ​រូប​បដិមា​នៃ​ព្រះ​របស់​ពួក​គេ និង​លុប​បំបាត់​ឈ្មោះ​របស់​ព្រះ​នានា​ឲ្យ​អស់​ពី​កន្លែង​នោះ​ផង។

4. ក្នុង​ការ​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា មិន​ត្រូវ​យក​តម្រាប់​តាម​ជាតិ​សាសន៍​ទាំង​នោះ​ឡើយ។

5. អ្នក​រាល់​គ្នា​ត្រូវ​តែ​ទៅ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ នៅ​កន្លែង​ដែល​ព្រះ‌អង្គ​បាន​ជ្រើស​រើស ក្នុង​ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា ទុក​ជា​ព្រះ‌ដំណាក់ សម្រាប់​សម្តែង​ព្រះ‌នាម​របស់​ព្រះ‌អង្គ។

6. ត្រូវ​យក​តង្វាយ​ដុត​ទាំង​មូល* យញ្ញ‌បូជា តង្វាយ​មួយ​ភាគ​ដប់ តង្វាយ​ពិសេស តង្វាយ​លា​បំណន់ ឬ​តង្វាយ​ស្ម័គ្រ​ចិត្ត ព្រម​ទាំង​កូន​ដំបូង​នៃ​ហ្វូង​គោ និង​ហ្វូង​ចៀម​របស់​អ្នក​រាល់​គ្នា ទៅ​ថ្វាយ​ព្រះ‌អង្គ​នៅ​កន្លែង​នោះ។

7. ត្រូវ​បរិភោគ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ត្រង់​កន្លែង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​ត្រូវ​សប្បាយ​រួម​ជា​មួយ​ក្រុម​គ្រួសារ​របស់​អ្នក​រាល់​គ្នា ដោយ‌សារ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​ផល​ពី​កិច្ចការ ដែល​អ្នក​រាល់​គ្នា​ធ្វើ។

8. នៅ​ពេល​ខាង​មុខ មិន​ត្រូវ​ប្រព្រឹត្ត​ដូច​យើង​ប្រព្រឹត្ត​នៅ​ពេល​នេះ​ឡើយ គឺ​នៅ​ទី​នេះ យើង​ម្នាក់ៗ​ប្រព្រឹត្ត​តាម​តែ​ខ្លួន​យល់​ឃើញ​ថា​ល្អ

សូមអានជំពូកពេញលេញ ទុតិយ‌កថា 12