39. រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា ពួកគេមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង កូនរបស់អ្នករាល់គ្នាដែលសព្វថ្ងៃពុំទាន់ស្គាល់ការអាក្រក់ ឬល្អនៅឡើយ គឺពួកគេហើយដែលចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកឲ្យពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។
40. ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។
41. ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ បានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។
42. ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រាប់ពួកគេកុំឲ្យឡើងទៅវាយយកស្រុកនោះឡើយ ដ្បិតយើងមិនស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេ ខ្មាំងសត្រូវមុខជាវាយអ្នករាល់គ្នាឲ្យបរាជ័យមិនខាន”។