គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ណាហ៊ូម 3:15-18 Khmer Standard Version (KHSV)

15. ប៉ុន្តែ អ្នក​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើងអ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវដូច​ស្លឹក​ឈើ​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន។ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ដង្កូវចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ចង្រិត!

16. ពួក​ជំនួញ​របស់​អ្នក​មាន​ចំនួន​ច្រើនជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀតពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាបហើរ​ចេញ​ទៅ។

17. នាម៉ឺន​របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូបពួក​រាជការ​របស់​អ្នក​មាន​ចំនួន​ច្រើនដូច​ឃ្មុំ​ដែល​ធ្វើ​សំបុក​តាម​របង​ផ្ទះនៅ​ពេល​រងា។ពេល​ថ្ងៃ​រះ​វា​ហើរ​ទៅ​បាត់​អស់គ្មាន​នរណា​ដឹង​ថា វា​ធ្លាប់​ទំ​នៅ​កន្លែង​ណា​ទេ។

18. ស្ដេច​ស្រុក​អាស្ស៊ីរី​អើយមេ‌ទ័ព​របស់​អ្នក​ស្លាប់​បាត់​អស់​ហើយនាយ​ទាហាន​របស់​អ្នក​ក៏​លែង​កំរើក​រហូតកង‌ពល​របស់​អ្នក​ខ្ចាត់​ព្រាត់​ទៅ​នៅ​តាម​ភ្នំគ្មាន​នរណា​ប្រមូល​ផ្ដុំ​ពួក​គេ​ឡើយ។

សូមអានជំពូកពេញលេញ ណាហ៊ូម 3