គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ណាហ៊ូម 3:13-19 Khmer Standard Version (KHSV)

13. កង‌ទ័ព​របស់​នាង​នៅ​សល់​តែ​ស្រីៗ​ប៉ុណ្ណោះទ្វារ​កំពែង​របស់​នាង​នឹង​បើក​ចំហឲ្យ​ខ្មាំង​ចូល ព្រោះ​ភ្លើង​ឆេះ​រនុក​វា​អស់។

14. ក្រុង​នីនីវេ​អើយ ចូរ​ដង​ទឹក​បង្ការ​ទុក​ទៅដ្បិត​សត្រូវ​ឡោម‌ព័ទ្ធ​អ្នក​ហើយ!ចូរ​ជួស‌ជុល​កំពែង​ក្រុងចូរ​ចុះ​ទៅ​ក្នុង​ភក់ ចូរ​រៀបចំ​ដី​ឥដ្ឋនិង​រៀបចំ​ឡ​ដុត​ឥដ្ឋ​ឡើង​វិញ។

15. ប៉ុន្តែ អ្នក​នឹង​បាត់​បង់​ជីវិត​នៅ​ក្នុង​ភ្លើងអ្នក​នឹង​ស្លាប់​ដោយ​មុខ​ដាវដូច​ស្លឹក​ឈើ​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន។ចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ដង្កូវចូរ​ប្រមូល​ផ្ដុំ​គ្នា​ដូច​ចង្រិត!

16. ពួក​ជំនួញ​របស់​អ្នក​មាន​ចំនួន​ច្រើនជាង​ផ្កាយ​នៅ​លើ​មេឃ​ទៅ​ទៀតពួក​គេ​ប្រៀប​ដូច​ជា​ចង្រិត​ត្រដាង​ស្លាបហើរ​ចេញ​ទៅ។

17. នាម៉ឺន​របស់​អ្នក​មាន​ចំនួន​ច្រើន​ដូច​ហ្វូង​កណ្ដូបពួក​រាជការ​របស់​អ្នក​មាន​ចំនួន​ច្រើនដូច​ឃ្មុំ​ដែល​ធ្វើ​សំបុក​តាម​របង​ផ្ទះនៅ​ពេល​រងា។ពេល​ថ្ងៃ​រះ​វា​ហើរ​ទៅ​បាត់​អស់គ្មាន​នរណា​ដឹង​ថា វា​ធ្លាប់​ទំ​នៅ​កន្លែង​ណា​ទេ។

18. ស្ដេច​ស្រុក​អាស្ស៊ីរី​អើយមេ‌ទ័ព​របស់​អ្នក​ស្លាប់​បាត់​អស់​ហើយនាយ​ទាហាន​របស់​អ្នក​ក៏​លែង​កំរើក​រហូតកង‌ពល​របស់​អ្នក​ខ្ចាត់​ព្រាត់​ទៅ​នៅ​តាម​ភ្នំគ្មាន​នរណា​ប្រមូល​ផ្ដុំ​ពួក​គេ​ឡើយ។

19. គ្មាន​អ្វី​ព្យាបាល​អ្នក​ឲ្យ​ជា​សះ‌ស្បើយ​បាន​ទេព្រោះ​អ្នក​ត្រូវ​របួស​ធ្ងន់‌ធ្ងរ​ពេក។អស់​អ្នក​ដែល​ឮ​ដំណឹង​អំពី​មហន្ត‌រាយ​របស់​អ្នកនឹង​នាំ​គ្នា​ទះ​ដៃ​អរដ្បិត​មនុស្ស​គ្រប់ៗ​គ្នា​សុទ្ធ​តែ​បាន​រង​នូវអំពើ​ឃោរ‌ឃៅ​របស់​អ្នក។

សូមអានជំពូកពេញលេញ ណាហ៊ូម 3