គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ណាហ៊ូម 1:1-12 Khmer Standard Version (KHSV)

1. សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​នីនីវេ។ សៀវភៅ​នេះ​ចែង​អំពី​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​ដែល​លោក​ណាហ៊ូម​ជា​អ្នក​ភូមិ​អែល‌កូស​បាន​ឃើញ។

2. ព្រះ‌អម្ចាស់​ជា​ព្រះ​ដែល​មាន​ព្រះ‌ហឫទ័យស្រឡាញ់​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ពន់​ប្រមាណព្រះ‌អង្គ​សង‌សឹក​ខ្មាំង​សត្រូវ។ ព្រះ‌អម្ចាស់​សង‌សឹកព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​សង‌សឹក​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គព្រះ‌អង្គ​មិន​អត់‌អោន​ឲ្យ​ពួក​គេ​ទេ។

3. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌ចេស្ដា​ដ៏​ខ្ពង់‌ខ្ពស់​បំផុតប៉ុន្តែ ព្រះ‌អង្គ​មិន​អាច​ចាត់​ទុក​អ្នក​មាន​ទោសថា​គ្មាន​ទោស​ឡើយ។ ព្រះ‌អម្ចាស់​យាង​មក​ក្នុង​ខ្យល់​កំបុត‌ត្បូងនិង​ខ្យល់​ព្យុះ​សង្ឃរាពពក*​ជា​ធូលី​ដី​ដែល​ហុយ​នៅ​ក្រោមព្រះ‌បាទា​របស់​ព្រះ‌អង្គ។

4. ព្រះ‌អង្គ​គំរាម​សមុទ្រ សមុទ្រ​ក៏​រីង​ស្ងួតព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​អស់ស្រុក​បាសាន និង​តំបន់​ភ្នំ​កើមែល​ត្រូវ​ហួត‌ហែងហើយ​ផ្កា​នៅ​ភ្នំ​លីបង់​ក៏​ស្វិត​ស្រពោន​ដែរ។

5. ភ្នំ​ធំៗ​រញ្ជួយ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្នំ​តូចៗ​រលាយ។ផែនដី និង​អ្វីៗ​ទាំង​អស់​នៅ​លើ​ផែនដីកក្រើក​ញាប់‌ញ័រ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

6. ពេល​ព្រះ‌អង្គ​ខ្ញាល់ តើ​នរណា​អាច​ទ្រាំ‌ទ្រ​បាន?តើ​នរណា​អាច​តទល់​នឹងកំហឹង​របស់​ព្រះ‌អង្គ​បាន?ព្រះ‌ពិរោធ​ដ៏​ខ្លាំង‌ក្លា​របស់​ព្រះ‌អង្គប្រៀប​ដូច​ជា​ភ្លើង​ឆេះ​កម្ទេច​ផ្ទាំង​ថ្ម។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​សប្បុរសព្រះ‌អង្គ​ជា​ជម្រក​នៅ​គ្រា​មាន​អាសន្នព្រះ‌អង្គ​មើល​ថែ​ទាំ​អស់​អ្នក​ដែល​ផ្ញើ​ជីវិតលើ​ព្រះ‌អង្គ

8. នៅ​ពេល​មាន​ទឹក​ជំនន់។ប៉ុន្តែ ព្រះ‌អង្គ​កម្ទេច​ទី​តាំង​របស់​ខ្មាំង​សត្រូវព្រះ‌អង្គ​ទម្លាក់​ពួក​គេ​ក្នុង​ទី​ងងឹត។

9. តើ​អ្នក​រាល់​គ្នា​គិត‌គូរ​គម្រោង‌ការ​អ្វីប្រឆាំង​នឹង​ព្រះ‌អម្ចាស់?ព្រះ‌អង្គ​នឹង​បំផ្លាញ​ខ្មាំង​របស់​អ្នក​រាល់​គ្នាឲ្យ​វិនាស‌សូន្យគឺ​ព្រះ‌អង្គ​មិន​ទុក​ឲ្យ​ពួក​គេ​សង្កត់‌សង្កិនអ្នក​រាល់​គ្នា​ទៀត​ឡើយ។

10. ពួក​ប្រមឹក​ទាំង​នោះ​ប្រៀប​បាន​នឹង​បន្លា​ដ៏​ក្រាស់ពួក​គេ​ត្រូវ​ភ្លើង​ឆាប‌ឆេះ​អស់​ទាំង​ស្រុងដូច​ចំបើង​ស្ងួត​ដែរ។

11. នីនីវេ​អើយ មាន​ជន​ពាល​ម្នាក់​ចេញ​ពី​អ្នក​មកជន​នោះ​គិត‌គូរ​គម្រោង‌ការ​ដ៏​អាស្រូវប្រឆាំង​នឹង​ព្រះ‌អម្ចាស់។

12. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖«ទោះ​បី​ខ្មាំង​សត្រូវ​មាន​ចំនួន​ច្រើននិង​មាន​កម្លាំង​យ៉ាង​ណា​ក្ដីពួក​គេ​មុខ​ជា​រលាយ​សូន្យ គ្មាន​សល់​ឡើយ!យើង​បាន​បន្ទាប​អ្នកតែ​យើង​នឹង​មិន​បន្ទាប​អ្នក​ទៀត​ទេ។

សូមអានជំពូកពេញលេញ ណាហ៊ូម 1