គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

ដានី‌យ៉ែល 2:14-23 Khmer Standard Version (KHSV)

14. លោក​អើយ៉ុក ជា​មេ​បញ្ជា‌ការ​កង​រក្សា​ព្រះ‌មហា‌ក្សត្រ​ទទួល​បន្ទុក​ចាប់​អ្នក​ប្រាជ្ញ​ស្រុក​បាប៊ី‌ឡូន​យក​ទៅ​ប្រហារ​ជីវិត។ ពេល​នោះ លោក​ដានី‌យ៉ែល​បាន​សាក​សួរ​ដោយ​ប្រុង​ប្រយ័ត្ន និង​វាង‌វៃ​ថា៖

15. «ហេតុ​ដូច​ម្ដេច​បាន​ជា​ព្រះ‌មហា‌ក្សត្រ​ចេញ​បញ្ជា​តឹង‌រ៉ឹង​បែប​នេះ?»។ លោក​អើយ៉ុក​ក៏​រៀប​រាប់​រឿង​ហេតុ​ប្រាប់​លោក​ដានី‌យ៉ែល។

16. លោក​ដានី‌យ៉ែល​ទៅ​គាល់​ព្រះ‌រាជា ទូល​សូម​ពន្យារ​ពេល ដើម្បី​ទុក​ឲ្យ​លោក​ពន្យល់​អត្ថ‌ន័យ​នៃ​សុបិន​ថ្វាយ។

17. បន្ទាប់​មក លោក​ទៅ​ផ្ទះ​វិញ ជម្រាប​លោក​ហាណា‌នា លោក​មីសា‌អែល និង​លោក​អសា‌រា​ជា​មិត្ត‌ភក្ដិ​ឲ្យ​បាន​ជ្រាប​ពី​ហេតុ‌ការណ៍​នេះ

18. ហើយ​បបួល​គ្នា​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ សូម​ទ្រង់​អាណិត​មេត្តា​បំភ្លឺ​លោក​ឲ្យ​យល់​អាថ៌‌កំបាំង​នេះ កុំ​ឲ្យ​គេ​ប្រហារ​ជីវិត​លោក និង​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ប្រាជ្ញ​ឯ​ទៀតៗ​នៅ​ស្រុក​បាប៊ី‌ឡូន​ឡើយ។

19. ពេល​នោះ ព្រះ‌ជាម្ចាស់​បាន​បំភ្លឺ​លោក​ដានី‌យ៉ែល​ឲ្យ​ដឹង​ការ​អាថ៌‌កំបាំង​នេះ តាម​រយៈ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នៅ​ពេល​យប់។ លោក​ដានី‌យ៉ែល​ក៏​លើក​តម្កើង​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ*។

20. លោក​ពោល​ថា៖«សូម​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ!

21. ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ប្រាជ្ញា‌ញាណនិង​ព្រះ‌ចេស្ដាព្រះ‌អង្គ​ធ្វើ​ឲ្យ​ពេល​វេលានិង​រដូវ​កាល​ផ្លាស់​ប្ដូរ​ជា​បន្ត​បន្ទាប់​គ្នាព្រះ‌អង្គ​ទម្លាក់​ស្ដេច​នានា​ពី​រាជ​បល្ល័ង្កព្រះ‌អង្គ​លើក​ស្ដេច​នានា​ឲ្យ​ឡើង​គ្រង​រាជ្យព្រះ‌អង្គ​ប្រទាន​ប្រាជ្ញា​ដល់​ពួក​អ្នក​ប្រាជ្ញនិង​ប្រទាន​ចំណេះ​ដល់​អ្នក​ដែល​ចេះ​ពិចារណា

22. ព្រះ‌អង្គ​សម្តែង​ឲ្យ​ស្គាល់​អ្វីៗដែល​មាន​អត្ថ‌ន័យ​ជ្រៅ‌ជ្រះ និង​លាក់​កំបាំងព្រះ‌អង្គ​ឈ្វេង​យល់​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​ភាព​ងងឹតដ្បិត​មាន​ពន្លឺ​ស្ថិត​នៅ​ជា​មួយ​ព្រះ‌អង្គ។

23. បពិត្រ​ព្រះ​នៃ​បុព្វបុរស​របស់​ទូលបង្គំទូលបង្គំ​សូម​សរសើរ និង​លើក​តម្កើង​ព្រះ‌អង្គព្រោះ​ព្រះ‌អង្គ​ប្រទាន​ប្រាជ្ញានិង​កម្លាំង​មក​ទូលបង្គំ។ព្រះ‌អង្គ​បាន​សម្តែង​ឲ្យ​ទូលបង្គំ​ស្គាល់​នូវ​អ្វីៗដែល​យើង​ខ្ញុំ​ទូល​សូម​ព្រះ‌អង្គហើយ​ព្រះ‌អង្គ​ក៏​បាន​សម្តែង​ឲ្យ​យើង​ដឹងអំពី​ហេតុ‌ការណ៍​ដែល​នឹង​កើត​មាន​ដល់ព្រះ‌រាជា​ដែរ»។

សូមអានជំពូកពេញលេញ ដានី‌យ៉ែល 2